វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​អ្នក​នាំ​ពា​ក្យប​ក្ស​ប្រជា​ជ​នហៅ​​អ្នករិះ​​គ​ន់កា​រ​ប​ង្កើត​ឧ​ត្ដ​ម​ក្រុ​ម​ប្រឹ​ក្សាពិ​គ្រោះ និ​ង​ផ្ដល់​យោ​បល់​ ​ថា​ជា​ជន​អ​គ​តិ​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:03 pm ថ្ងៃ Sunday 9th September 2018អត្ថបទ​ដោយ: ​រុង​ ​​រឿង​​​

អ្នកនាំពាក្យគណបក្សដឹកនាំរដ្ឋាភិបាល លោក សុខ ឥសាន ហាក់មិនសប្បាយចិត្តយ៉ាងខ្លាំងជាមួយនឹងការរិះគន់ពីសំ
ណាក់មជ្ឈដ្ឋាននានាពាក់ព័ន្ធជាមួយនឹងការបង្កើតអោយមានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។

លោក សុខ ឥសាន បានចាត់ទុកការរិះគន់នានាពីសំណាក់ក្រុមអ្នកវិភាគទាំងក្នុងនិងក្រៅស្រុក រួមនឹងក្រុមអ្នកគាំទ្រអតីត
គណបក្សប្រឆាំងទៅលើឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះជារឿងមិនត្រឹមត្រូវទាល់តែសោះ ។ លោកថា
អ្នកដែលរិះគន់ទាំងនោះ គឺបានត្រឹមតែរិះគន់តែប៉ុណ្ណោះ ចំណែកឯរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនវិញ
នោះ គឺគិតតែពីធ្វើ ។

លោកថ្លែងបែបនេះ ៖ « នៅក្នុងសង្គមកម្ពុជា ឲ្យតែតាំងចិត្តជាអ្នកប្រឆាំងហើយ ទោះរាជរដ្ឋាភិបាលធ្វើអ្វី ក៏មិនចេះត្រូវ
ចិត្តដែរ ធ្វើស្ដាំ គេថាឆ្វេងទើបត្រូវ តែបើធ្វើឆ្វេង គេបែរជាថាធ្វើស្តាំទើបបានត្រូវវិញ។ ហេតុនេះហើយបានជាកើតពាក្យ
ដំណាលលេងថា អាចារ្យតែថេះ អាចារ្យតែថាំ » ។

លោក សុខ ឥសាន លើកឡើងអោយដឹងយ៉ាងដូច្នេះ ធ្វើឡើងតាមរយៈគណនីបណ្ដាញសង្គមតេឡេក្រាមផ្ទាល់របស់
លោកនៅថ្ងៃនេះ ក្រោយពេលដែលសន្ទុះនៃការរិះគន់ទាក់ទងនឹងការបង្កើតឧត្ដមក្រុម ប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់
កាន់តែកើនឡើងខ្លាំង ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នេះ គឺជាគំនិតផ្ដួចផ្ដើមមួយរបស់មេដឹកនាំគណបក្សប្រជាជន គឺលោក ហ៊ុន
សែន  ។

ឧត្តមក្រុមប្រឹក្សានេះ មានទេសរដ្ឋមន្ត្រី ១៥ រូប និង រដ្ឋមន្ត្រី ១៥ រូប សមាជិកឧត្តមក្រុមប្រឹក្សានេះ គឺជាប្រធានគណបក្ស
នយោបាយ ឬក៏តំណាងគណបក្សនយោបាយក្នុងស្រុកដែលបានប្រកួតនៅក្នុងការបោះឆ្នោតសកលនៅកម្ពុជាកាលពី
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅ ទាំងគ្មាន បានកៅអីសូម្បីតែមួយអាសនៈនៅក្នុងសភា ។

ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានថ្លែងនៅលើហ្វេសប៊ុករបស់លោកទាំងប្រយោលនៅរសៀលថ្ងៃ
ទី៧ ខែកញ្ញា ថា លោកមានការសោកស្ដាយ៉ាងខ្លាំងចំពោះការបង់ពន្ធរបស់លោកអស់ទឹកប្រាក់ជាច្រើន ត្រូវបានចំណា
យទៅលើអ្នកទាំងនេះ ។

ប៉ុន្តែលោក សុខ ឥសាន បានចាត់ទុកការរិះគន់ទាក់ទងនឹងការបង្កើតឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ថា គឺ
ជាក្រុមអគតិ ដែលមិនយល់ពីបំណង និងចេតនាល្អរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com