វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ចិ​ន ​៤​នា​ក់ ​​ប្រើដំ​បង​វា​យរ​ថ​យ​ន្តម​ន្រ្តីនគ​របា​ល​ខេ​ត្ត​ព្រះសី​ហ​នុ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 8:53 pm ថ្ងៃ Thursday 25th October 2018អត្ថបទ​ដោយ: ​ម​ករា​ ​នេ​ត​​

ជនសង្ស័យ ០៤នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពប្រើដំបងវាយរថយន្ត ០១គ្រឿង ដែលកំពុងបើកបណ្ដាលឲ្យខូច
ខាតយ៉ាងដំណំ នៅវេលាម៉ោង០០និង១០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខកាស៊ីណូយ៉ាឌូលី ក្រុមទី
១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ បន្ទាប់ពីបានទទួលដំណឹងភ្លាមៗនោះកម្លាំងជំនាញផែននគរបាលព្រហ្ម
ទណ្ឌ បានការសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងការិយាល័យនគរបាលចរាចរណ៍
ផ្លូវគោក បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង ០៤នាក់ យកមកស្នងការដ្ឋាននគរ
បាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង ០៤នាក់នេះ ៖ ទី១-ឈ្មោះ FU SONG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន
មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ទី២-ឈ្មោះ QING ZHEG GUO ភេទប្រុស
អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ទី៣-ឈ្មោះ
YANG FEI ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះ
សីហនុ ។ ទី៤-ឈ្មោះ ZHANG HUI ZHENG ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ
ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ក្នុងនោះ វត្ថុតាងដកហូតយកបានមាន ៖ កាំបិតប័ងតោ ចំនួន ០២ដើម, ដំបង
ដែកទីប ចំនួន ០៥ដើម, រថយន្តចំនួន ០១គ្រឿង ម៉ាក GREATWALL ពណ៌ស ពាក់ស្លាកលេខ  ភ្នំពេញ ២AG-
៩៧៤៣ ។

ដោយឡែកជនរងគ្រោះមានគ្នា ៤នាក់ ៖ ទី១-ឈ្មោះ ប៉ាន បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមន្រ្តីនគរបាលការិយា
ល័យប្រឆាំងការជួញដូរមនុស្ស មានទីលំនៅ ក្រុម១៥ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ទី២-ឈ្មោះ ហង្ស ស៊ន
ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរមន្រ្តីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង
-ខេត្តព្រះសីហនុ ។ ទី៣-ឈ្មោះ សុន ស៊ី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមន្រ្តីនគរបាលការិយាល័យប្រឆាំងការជួញដូរ
មនុស្ស មានទីលំនៅ ក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ទី៤-ឈ្មោះ គង់ សៅ ភេទប្រុស អាយុ ៣៥ឆ្នាំ
មុខរបរមន្រ្តីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

នគរបាលបានបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើនេះបណ្តាលឲ្យរថយន្ត ០១គ្រឿង ម៉ាកកាម៉ារីបាឡែន ពណ៌ស ស្លាក
លេខ ភ្នំពេញ ២AP-២៨៦៧ បែកកញ្ចក់រថយន្តខាងមុខ ០១ផ្ទាំង, កញ្ចក់ចំហៀងផ្នែកខាងឆ្វេង០១ផ្ទាំង, កញ្ចក់មើល
ក្រោយ ០១ផ្ទាំង និងមានស្នាមកំពិតរលាត់ថ្នាំ ជាច្រើនកន្លែងទៀត ប៉ុន្តែជនរងគ្រោះទាំង ០៤នាក់ មិនមានរងរបួសអ្វី
នោះទេ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងចាត់ការបន្តតាមនី
តិវិធី ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com