នៅព្រឹកថ្ងៃពុធទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ តំណាងសហជីព តំណាងរដ្ឋាភិបាល តំណាងក្រុមហ៊ុន រួមទាំងមន្ត្រីក្រសួង
ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំប្រឹក្សាការងារអាណត្តិទី០៨ លើក ទី១១ដើម្បីពិនិត្យ និងពិភាក្សាលើ
របាយការណ៍លទ្ធផលកិច្ចប្រជុំក្រុមការងារត្រីភាគីដើម្បីពិភាក្សារអំពីប្រាក់ឈ្នួលអបប្បបរិមាផ្នែកវាយនភណ្ឌកាត់ដេរ និង
ផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៥ កិច្ចប្រជុំពិភាក្សាបានធ្វើឡើងនៅឯទីស្តីការក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាលទ្ធផលការប្រជុំនេះ ត្រូវបានបោះឆ្នោតសម្រេចជ្រើសរើសសម្រាប់ប្រាក់ខែអប្បបរិមាជូនដល់កម្ម ករឆ្នាំ២០១៥ខាង
មុខនេះចំនួន១២៨ដុល្លារ។សម្រាប់ប្រាក់អប្បបរិមាដែលកម្មករ និងសហជីពទាមទារដាក់ស្នើទៅត្រីភាគីដើម្បីពិភ្សានោះ
មិនត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចយកនោះទេ។
ការជួបប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលរបស់កម្មករជាលក្ខខណៈត្រីភាគីខាងលើត្រូវបានគេដាក់កំណត់ប្រាក់ឈ្នួលចាប់ពី
១១០ដុល្លារ រហូតដល់១៧៧ដុល្លារ ក្នុងនោះត្រីភាគីបានធ្វើការបោះឆ្នោត ជ្រើសរើសចំនួនប្រាក់ខែគោលរបស់កម្មករ ជា
លទ្ធផលចុងក្រោយមានការគាំទ្រប្រាក់អប្បបរិមាចំនួន ១២៣ដុល្លារ បន្ទាប់មកគេបានបន្ថែមចំនួន៥ដុល្លារទៀត សរុប
១២៨ដុល្លារ។
ទោះបីជាយ៉ាងនេះក្តី តំណាងសហជីព មិនពេញចិត្តជាមួយនិងសេចក្តីសម្រេចរបស់រដ្ឋាភិបាលនេះទេ ដោយពួកគេបាន
លើកលើងថា កម្មករ នឹងប្រឆំាងធ្វើបាតុកម្មជាបន្តទៀតនៅពេលខាងមុខ។
គួររំឮកផងដែរថា បញ្ហាការដំឡើងប្រាក់ឈ្នួលកម្មករ អប្បបរិមាចំនួន១៦០ ទៅ១៧៧ដុល្លារ កម្មករ សហជីពបានផ្ទុះការ
ទាមទារអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ក៏ប៉ុន្តែរដ្ឋាភិបាល ក៏ដូចជាក្រសួង សមាគមរោងចក្រកាត់ដេរប្រចាំនៅ
កម្ពុជា បានបដិសេធន៍មិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដំឡើងប្រាក់ឈ្នួលដល់កម្មករទៅតាមការទាមទារស្នើសុំបាន
ឡើយ ដោយរដ្ឋាភិបាលកម្ពុជា កំណត់ជូន ត្រឹមតែក្រោម១៦០ដុល្លារតែប៉ុណ្ណោះ៕