ថវិកាចំនួន៤០០០ដុល្លារត្រូវបានកាកបាទក្រហមបដិសេធន៍មិនទទួលយកពីលោកស្រីសម មុន្នីកា កាកបាទក្រហមកម្ពុជា
បានចេញសេចក្តីជូនដំណឹងមួយ ដល់សាធារណៈជនទូទៅនៅថ្ងៃព្រហស្បតិ៍ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានបញ្ជាក់
ប្រាប់ឱ្យដឹងថា កាកបាទក្រហមកម្ពុជាមានការសោក ស្តាយយ៉ាងខ្លាំងចំពោះលោកស្រីសម មុន្នីកា ដែលមានតួនាទីជារដ្ឋ
លេខាធិការ ក្រសួងទេសចរណ៍ ដែលគ្រោងនឹងយកទឹកប្រាក់ចំនួន៤០០០ដុល្លារសហរដ្ឋអាមេរិច ទៅជួយដល់កាកបាទ
ក្រហមកម្ពុ ជា ប៉ុន្តែត្រូវបានកាកបាទក្រហមធ្វើការបដិសេធន៍ទាំងស្រុងនៅថ្ងៃព្រហស្បតិ៍នេះ។
លិខិតរបស់កាកបាទក្រហមកម្ពុជាបានសរសេរលើកឡើងថា លោកស្រីសម មុន្នីកា បានធ្វើបទសម្ភា សន៍តាមកញ្ចក់ទូរទ
ស្សន៍ឯកជនមួយកាលពីថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញកាលពីវេលាម៉ោងជាង៦ ល្ងាច ហើយលោកស្រីសម មុន្នីកា បាន
បញ្ជាក់ថា លោកស្រីនឹងយកទឹកប្រាក់ចំនួន៤០០០ដុល្លារ សហរដ្ឋអាមេរិច ដែលជាសំណងទទួលបានពីអ្នករត់តាក់ស៊ីមក
បរិចាកដល់កាកបាទក្រហមកម្ពុជា។
គូររំឮផងដែរថា រឿងរ៉ាវកក្រើកតាមប្រភពបណ្តាញសង្គមព័ត៌មានហ្វេសបុក ទាក់ទងទៅនឹងករណី រថយន្តតាក់ស៊ីមួយ
គ្រឿង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹក បានចេញដំណើរ ពីចំណតរថយន្តមុនស្ថានីយ៍ថតភ្លើងភ្នំ
ពេញ ឆ្ពោះទៅកាន់ខេត្តរតនគីរី ដោយបានដឹកអ្នកដំណើរ១៥នាក់។ ក្រោយមកនៅម៉ោងប្រមាណជាង៤កន្លះថ្ងៃដដែល
ខណៈកំពុងតែបើកបរស្រាប់តែរថយន្តបានខូចដាច់រ៉ូទីលធ្លាក់ចេញពីផ្លូវចម្ងាយប្រហែល ៤,៥ម៉ែត្រនៅចំណុចភូមិ៣ ឃុំ
ត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី ។ ក្នុងការខូចរថយន្តធ្លាក់ផ្លូវនេះ មិនបង្កឲ្យអ្នកដំណើរ មានរងរបួសគ្រោះថ្នាក់អ្វី
ទេ ប៉ុន្តែបានបង្កការភ័យខ្លាចដល់អ្នកដំណើរ។
តាមប្រភពព័ត៌មានមួយចំនួនបានចុះផ្សាយឱ្យដឹងថា ក្រោយកើតហេតុខាងលើ អ្នកដំណើរចំនួន១០នាក់ បាននាំគ្នាជិះ
រថយន្ត ផ្សេងបន្តដំណើរទៅមុខទៀតលើកលែងតែ លោកស្រី សម មុន្នីកា និងមិត្តិភក្តិ៣នាក់ផ្សេងទៀតកើតទុក្ខមិនសុខ
ចិត្ត និងប្ដឹងឲ្យនគរបាល ឃាត់រថយន្តតាក់ស៊ីនោះ ដោយទាមទារសំណងសម្រាប់ការភ័យខ្លាច របស់ពួកគាត់ក្នុងម្នាក់ៗ
១.០០០ដុល្លារ ៤នាក់ស្មើនឹង៤.០០០ដុល្លារ។ ដោយម្ចាស់រថយន្ត គ្មានលុយឲ្យរថយន្តត្រូវ បាននគរបាលឃាត់ទុករហូត
មកដល់ថ្ងៃទី១០ ខែវិច្ឆិកា នៅតែមិនមានដំណោះស្រាយ។ ក្រោយពីទទួលបានលុយចំនួន ៤០០០ដុល្លាអាមេរិករួចហើយ
លោកស្រី សម មុន្និកា ក៏បានសម្រេចដកពាក្យបណ្ដឹងរបស់ខ្លួន និងបានឱ្យសមត្ថិច្ច យករថយន្តតាក់ស៊ីនោះទៅប្រគល់ជូន
ម្ចាស់ដើមវិញ។
ជាមួយគ្នានោះម្ចាស់រថយន្តបានសរសេរលិខិតសុំអភ័យទោស យោគយល់ពីលោកស្រីសម មុន្នីការួចហើយ ប៉ុន្តែលោក
ស្រីសម មុន្នីកា មិនយល់ព្រមលើកលែងទោសទណ្ឌនោះទេ លុះត្រាណាតែម្ចាស់រថយន្តតាក់ស៊ីបានប្រគល់សំណងទាម
ទារចំនួន៤០០០ដុល្លារសហរដ្ឋអាមេរិចទើបព្រមធ្វើ ការដោះលែង ការឃាត់រថយន្តតាក់ស៊ីនេះ អស់រយៈពេលជាច្រើន
ថ្ងៃកន្លងមកហើយរហូតមកដល់ ថ្ងៃទី១២ ខែវិច្ឆិកាទើបប្រគល់ជូនម្ចាស់វិញ។
យ៉ាងនេះក្តីបញ្ហាអំពើអយុត្តិធម៌នៅក្នុងប្រទេសកម្ពុជានាពេលបច្បន្នចេះតែបន្តកើតមានឡើងជាហូរហែជាប់មិនដាច់ហើយ
អំពើអយុត្តិធម៌នេះ តែងតែងកើតមានឡើងមកលើតែពលរដ្ឋក្រីក្រ គ្មានខ្សែ ស្រឡាយបុណ្យសក្តិនិងគេ លើសពីនោះពល
រដ្ឋស្លូតត្រង់ដែលរកស៊ីត្រឹមត្រូវតាមផ្លូវច្បាប់ ជួបប្រទះ នូវការគៀបសង្កត់មកលើពួកគាត់យ៉ាងអយុត្តិធម៌បំផុតពិសំណាក់
មន្ត្រីពុករលួយមានអំណាចបុណ្យ សក្តិក្នងជួររដ្ឋាភិបាលលោកហ៊ុន សែន ច្បាប់ទាំងឡាយដែលបានបង្កើតឡើងនៅក្នុង
ប្រទេសកម្ពុជា មិនត្រូវបានជនអ្នកមានអំណាចគោរពខ្លាចនោះទេ ផ្ទុយទៅវិញពួកអ្នកធំគ្រាក់ៗទាំងអស់នោះភាគច្រើន
ប្រើប្រាស់អំណាចរបស់ខ្លួនបា្រកចាសទៅនឹងផ្លូវច្បាប់ រីឯអ្នកពលរដ្ឋអ្នកក្រស្លូតត្រងង់រងចាំតែទទួលនូវអំពើអយុត្តិធម៌
បែបនេះជារៀងរហូត ទីបំផុតមានតែបាត់ខ្លួន និងជាប់ពន្ធនាគារតែប៉ុណ្ណោះ៕