សហគមន៍ព្រៃឡង់ស្ថិតនៅភូមិសំអោង ឃុំមានរឹទ្ឋិ ស្រុកសំណ្តាន់ ខេត្តកំពង់ធំបានចាប់ឡានមួយគ្រឿងជាឡា
នកង់ទីន័រដែលមានផ្ទុកឈើប្រណិតៗប្រមាណជា១០គីប នៅក្នុងតំបន់ព្រៃឡង់ដែលកំពុងតែទទួលរងការបះ
ពាល់ពីឈ្មួយទុច្ចរិតកាប់បំផ្លាញយ៉ាងខ្លាំង បើទោះបីជាព្រៃមួយនេះត្រូវបានទទួលរងការកាប់បំផ្លាញ់អស់ស្ទើរ
គ្មានសល់ក៏ដោយក៏ការកាប់បំផ្លាញពីឈ្មួយទុច្ចរិតនៅតែបន្តកើតមានជាហូរហែរសហគមន៍ការពារព្រៃឡង់ទាំ
ងនោះពួកគាត់បានអះអាងថា ការកាប់បំផ្លាញព្រៃឈើដែលនៅតែបន្តកើតមាននេះ គឺកើតឡើងចេញពីខ្សែ
ស្រឡាយអ្នកធំដែលបានឃុបឃិតគ្នាក្នុងការបញ្ជូនជនទុច្ចរិតខុសច្បាប់ទាំងនោះ ទៅកាប់ទន្ទ្រានព្រៃដែលកំពុ
ងតែនៅសេសសល់បន្តិចបន្តួចពីការកាប់បំផ្លាញ ជាក់ស្តែង នៅយប់ថ្ងៃទី០9 ខែវិច្ឆិកា បណ្តាញសហគមន៍ព្រៃ
ឡង់ ភូមិសំអោង ឃុំមានរឹទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឃាត់រថយន្តកុងទីន័រមួយគ្រឿងដែលបានដឹក
ឈើចេញពីតំបន់ព្រៃឡង់ ដោយក្រុមឈ្មួយទាំងនោះបានអះអាងថា ជាកូនគ្មួយរបស់លោកនាយករដ្ឋមន្រ្តីហ៊ុ
នសែន។
តំណាងសហគមន៍ការពារព្រៃឡង់និងជាអ្នកព័ត៌មានសហគមន៍ម្នាក់គឺលោក ហឿន សុភាព បានឱ្យដឹងតាមទូ
រស័ព្ទប្រាប់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យនៅរសៀលថ្ងៃច័ន្ទនេះថា ពួកគាត់បានចាប់បានឡានមួយដែលមានជា
ប់ខ្សែស្រឡាយអ្នកធំ ហើយឡាននេះគឺមានផ្ទុកឈើប្រណិតៗរហូតដល់ទៅជាង១០គីបឯណោះ ដើម្បីប្រគល់
ទៅឱ្យរដ្ឋាបាលព្រៃក្នុងតំបន់នោះចាត់វិធានការ ក៏ប៉ុន្តែលោកបានឱ្យដឹងបន្តថា ការបញ្ជូននៅឡានកង់ទីណ័រដែ
លផ្ទុកឈើប្រណិតៗរហូតដល់ទៅជាង១០គីបនោះទៅដល់រដ្ឋាបាលព្រៃឈើតើគេបានចាត់វិធានការបានប៉ុន្មា
នហើយនោះ? រូបលោកក៏មិនទាន់បានដឹងដូចគ្នាអំពីព័ត៌មាននេះ តែទោះយ៉ាងណាក៏លោកនៅតែបញ្ជាក់ថា
ឡានកង់ទីណ័រដែលផ្ទុកឈើរហូតដល់ទៅជាង១០គីបជាឈើប្រណិតៗនើគឺជាឡានរបស់ខ្សែស្រឡាយអ្នកធំ
ឬអ្នកមានមុខងារជួរដ្ឋមន្រ្តីរាជការ។
តំណាងសហគមន៍ការពារព្រៃឡង់រូបនេះបានបញ្ជាក់ប្រាប់ថា ក្រុមការងាររបស់លោកបានធ្វើការស៊ើបសួរនិង
បានផ្តល់ដំណឹងមករូបលោកថា ជនល្មើសដែលក្រុមការងាររបស់លោកចាប់បាននោះ អ្នកទាំងនោះគេបានអះ
អាងថា ពួកគេទាំងអស់គ្នាមិនខ្លាចទៅនឹងការចាប់ខ្លួនរបស់សហគមន៍ការពារព្រៃឡង់តូចតាចបែបនេះនោះទេ
ដោយសារតែជនល្មើសទាំងនោះគេបានអះអាងខ្លួនគេថា មានខ្សែរស្រឡាយអ្នកធំនៅពីក្រោយអ្វីដែលកត់ស
ម្គាល់ជាងនេះទៅទៀតនោះ លោកហឿនសុភាព បានបញ្ជាក់ប្រាប់ជាថ្មីម្តងទៀតថា ឈ្មួយទាំងនោះបានបញ្ជា
ក់ខ្លួនគេថា ជាកូនគ្មួយរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែន«ខាងក្រុមយើងនឹងបានឃាត់ឡានមួយគ្រឿង ឡា
ននិងកង់ទីណ័រ អាធំ ដឹកឈើប្រហែលជា១០គីបជាង ប៉ុន្តែឡាននេះគេថា គេជាខ្សែស្រឡាយអ្នកធំ ជាគ្មួយរ
បស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែន គេថាគេមិនខ្លាចអ្វីទាំងអស់ តាមការរាយការណ៍របស់ក្រុមយើងនិងណា
តេជគុណ»។
លោកហឿន សុភាពបានឱ្យដឹងបន្តថា នៅក្នុងចំណុះឡានដែលសហគមន៍របស់ពួកលោកចាប់បាននោះទាំង
ក ម្មករនិងមេការរបស់ពួកគេផងនោះមានចំនួន៧នាក់ ប៉ុន្តែលោកថា រាល់ដងនៅពេលដែលលោកបានចេញ
ចាប់ ដល់ជនល្មើសឬក៏ពួកឈ្មួញដែលបានកាប់ទន្រ្ទានឈើខុសច្បាប់នោះ ពួកជនល្មើសទាំងនោះតែងតែរត់
ខ្លះ នៅខ្លះ ប៉ុន្តែដោយឡែកសម្រាប់ការចាប់បានជនល្មើសនៅយប់មិញនេះ ចំនួនឡានកង់ទីន័រមួយដ៏ធំដឹក
ឈើប្រណិត ៗប្រមាណជាជាង១០គីបនិងមានមនុស្ស៧នាក់នោះ ពួកគេទាំងនោះមើលទៅហាក់បីដូចជាមិ
នមានខ្លាចអ្នកណាម្នាក់សោះអញ្ចឹង ដោយពួកគេទាំងនោះសំអាងថា ជាគ្មួយរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន
សែន«អត់រត់ទេតេជគុណ គេថារឹកដូចជាអត់មានខ្លាចញញើតនរណានឹងណា គេនិយាយថាគេអត់ខ្លាចអីទាំ
ងអស់ គេមិនសម្របគេមិនស ម្រួលគេថាធើអីធើទៅចង់ដឹកយកទៅណាក៏ដឹកទៅអត់បញ្ហាគេអត់ស្តាយអត់
អីទាំងអស់តេជគុណគេថាឡានមួយនឹងបើចាប់មិនបានស្មើរនិងគេចាញ់ល្បែងម្តងផង គេថាគេចាញ់ល្បីដល់
ទៅ៣០ទៅ៤០ម៉ឺនដូល្លាគេមិនស្តា យផងរឿងអីគេស្តាយនិងឡានមួយគ្រឿងប៉ុណ្នឹងនោះ»។
ទោះយ៉ាងណាពាក់ព័ន្ឋជាមួយនិងការសរសេរជារបាយការណ៍បញ្ជូនទៅរដ្ឋាបាលព្រៃឈើនេះលោកបានឱ្យដឹ
ងថា បើតាមការស៊ើបអង្គេតរបស់លោកក៏ដូចជាក្រុមការងាររបស់លោកទៅលើសកម្មភាពរបស់រដ្ឋាបាលព្រៃ
ឈើនោះមើលទៅហាក់បីដូចជាមិនទំនងចាត់ការណ៍ទៅតាមនីតិវីធីច្បាប់ឱ្យបានត្រឹមត្រូវនោះទេ លោកបាន
បញ្ជាក់ប្រាប់ថា ដោយសារតែអ្នកទាំងនោះគេមានខ្នងរាងក្រាស់ចំណែករដ្ឋាបាលព្រៃឈើនោះគេមិនហ៊ានចា
ត់វិធាន ការជាមួយនិងអ្នកមានខ្នងក្រាស់ទាំងនោះទេ។ តែទោះជាយ៉ាងណាលោកថា ក្រុមការងារបស់លោក
ក៏មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងឡានដែលផ្ទុកឈើប្រណិតៗរហូតដល់ទៅជាង១០គីបនោះដា
ក់នៅក្នុងដៃ នៃក្រុមការងាររបស់ពួកលោកបាននោះទេ។ ប៉ុន្តែលោកថា ប្រសិនណាបើគេមិនព្រមដោះស្រាយ
ទៅតាមនីតិវិធី ច្បាប់នោះទេយើងមិនមានអ្វីសម្រាប់ដេញដោលដល់ពួកគេនោះទេយើងមានតែសរសេរចងក្រ
ងជារបាយការណ៍សម្រាប់ទុកតែប៉ុណ្ណោះឯង។