ប្រជាពលរដ្ឋនៅខេត្តរត្តនគីរីបានអះអាងប្រាប់ដល់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្ត រត្តនីថាជនជាតិយួននៅ
តែបន្តលួចឆ្លងដែនចូលមកកាប់ឈើនៅខេត្តរត្តនគីរីក្នុងអំឡុងពេលបុណ្យ អុំទូក ដោយខុសច្បាប់ និងមានការឃុបឃិតគ្នា
ជាមួយមន្ត្រីអាជ្ញាធរប៉ុស្តិ៍នៅទីនោះផងដែរ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរត្តនគីរីលោក ឆាយ ធី បានប្រាប់ដល់វិទ្យុសំឡេងព្រះសង្ឃឯករាជ្យ
តាមទូរស័ព្ទនៅថ្ងៃនេះឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះប្រជាពលរដ្ឋសហគមន៍ជាខ្មែរដើមភាគតិច
ចារ៉ាយ រួមទាំងមន្ត្រីមូលដ្ឋានបានប្តឹងមកសមាគមការពារសិទ្ធិមនុស្ស ពីបញ្ហាបទល្មើសកាប់បំផ្លាញព្រៃឈើពីសំណាក់ជន
ជាតិយួន ដែលបានលួចឆ្លងដែនចូលមកក្នុងស្រុកអូរ យ៉ាដាវដោយខុសច្បាប់ អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែត
ប្រទីប អកអំបុក សំពះព្រះខែនៅតែ បន្តកើតមានជាហូរហែ ដែលអាជ្ញាធរនៅតំបន់ស្រុកនោះមិនមានវិធានការគ្រប់គ្រាន់
ដើម្បីជួយទប់ស្កាត់ពី ករណីខាងលើនេះទេ។
មន្ត្រីសមាគមអាដហុកលោកឆាយ ធី បានបន្ថែមទៀតថាកាលពីប៉ុន្មានថ្ងៃមុននេះមេប៉ុស្តិ៍ឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវចាប់
បានម៉ូតូជនជាតិយួនលួចឆ្លងដែនខុសច្បាប់មកកាប់ឈើ ចំនួន០៣គ្រឿង លោកថា រី ម្ចាស់ម៉ូតូជនជាតិយួននោះពួកគេ
បានរត់គេចខ្លួនបាត់ដោយមន្ត្រីអាជ្ញាធរចាប់បានម៉ូតូនិងសម្ភារៈតែប៉ុណ្ណោះ។
បើតាមប្រភពពីប្រជាពលរដ្ឋសហគមន៍ការពារព្រៃឈើនៅស្រុកអូរយ៉ាដាវបានឱ្យដឹងដែរថា បន្ទាប់ពីមានការ ចុះជួយធ្វើ
អន្តរាគមន៍ពីមន្ត្រីអាជ្ញាធរថ្នាក់ស្រុកម្នាក់ បានបញ្ជាឱ្យធ្វើការដោះលេងម៉ូតូជនជាតិយួនដែលបាន ជិះឆ្លងដែនចូលមកខុស
ច្បាប់ទៅម្ចាស់ដើមវិញ ដោយមន្ត្រីថ្នាក់ស្រុកនោះបានសំអាងថា ការចាប់ឃាត់ម៉ូតូជន ជាតិយួនពុំមានភស្តុតាងគ្រប់គ្រាន់
ជាពិសេសមន្ត្រីប៉ូលីសគាត់ខ្លាចមានការប៉ះពាល់ដល់់ចំណងមិត្តភាពរវាង ប្រទេសកម្ពុជា និងប្រទេសយួន។ ប៉ុន្តែមន្ត្រី
សមាគមអាដហុកបានប្រាប់ឱ្យដឹងថា ម៉ូតូដែលបានដោះលេងវិញនោះ ត្រូវបានមន្ត្រីប៉ុស្តិ៍ច្រកអូរថ្មដាជាអ្នកទទួលជំនួស
ម្ចាស់ម៉ូតូយួននោះទៅវិញ។ «សំឡេង»
លោកឆាយ ធី បានអះអាងបញ្ជាក់បន្ថែមទៀតថា រយៈកាលកន្លងមកប្រជាពលរដ្ឋសហគមន៍ រួមទាំងសកម្ម ជនសមាគម
អាដហុកប្រចាំខេត្តរត្តនគីរី ជារឿងយៗតែងតែសហការចុះល្បាតព្រៃ ដើម្បីការពារបទល្មើសកាប់បំ ផ្លាញពីសំណាក់ជន
ទុច្ចរិត ហើយក៏បានជួបប្រទះជាញឹកញាប់ នូវម៉ូតូ រថយន្តរបស់ជនល្មើសស្ថិតនៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្ត
រត្តនគីរី ទន្ទឹមនឹងនោះដោយមានការឃុបឃិតគ្នាពីក្រុមមន្ត្រីអាជ្ញាធរប៉ុស្តិ៍ព្រំដែននៅតំបន់នោះផងដែរ។ «សំឡេង»
ការលួចចូលឆ្លងដែនខុសច្បាប់ពីជនជាតិយួននេះ តាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជាដល់ក្រុមហ៊ុន
យួន ចាប់តាំងពីឆ្នាំ២០១២ម្លេះ ហើយនៅពេលដែលមានការដឹកកាប់ឈើខុសច្បាប់ដោយជនជាតិយួនពួកគេបានអះអាង
ប្រាប់ដល់ពលរដ្ឋសហគមន៍ការពារថា ឈើដែលពួកគេដឹកនោះគឺគេដឹកឱ្យក្រុម តែប៉ុណ្ណោះ ករណីនេះបានធ្វើឱ្យមានការ
លំបាកដល់ប្រជាពលរដ្ឋសហគមន៍ក្នុងការចុះការពារព្រៃឈើនៅទី នោះ ណាមួយជនជាតិយួនបានរកស៊ីឃុបឃិតគ្នាជា
មួយមន្ត្រីអាជ្ញាធរថែមទៀត។ «សំឡេង»
ទោះបីជាយ៉ាងនេះក្តី បន្ទាប់ពីទទួលបាននូវព័ត៌មានពីសហគមន៍ សមាគមអាដហុកបានចាត់មន្ត្រីឱ្យចុះស្រាវជ្រាវស៊ើប
អង្កេតពីបញ្ហាខាងលើជាញឹកញាប់ដើម្បីប្រមូលភស្តុតាងមួយចំនួនពាក់ព័ន្ធ សម្រាប់ដាក់ជូនទៅមន្ត្រីអាជ្ញាធរឱ្យជួយចាត់
វិធានការដោះស្រាយទប់ស្កាត់នូវបទល្មើសកាប់ឈើខុសច្បាប់ និងបញ្ជាក់ពីការពិតនូវអ្វីដែលពលរដ្ឋសហគមន៍បានរាយ
ការណ៍ជូនមកសមាគមអាដហុក។ ប៉ុន្តែនៅពេលដែលសមត្ថកិច្ចបានចុះទៅពិនិត្យចាប់ជនល្មើសបែជាជនល្មើសរត់គេច
ខ្លួនបាត់ហាក់ដូចជាបានដឹងខ្លួនជាមុន៕ »សំឡេង»