វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ប្រជា​សហគមន៍​បូរី​កីឡា​ ថ្មគោល បឹង​កក់​ទទួល​អំណោយ​​ពី​ព្រះ​តេជ​គុណ​​ លួន​ ​សុវ៉ាត​ និង​សប្បុរស​ជន​ពី​ក្រៅ​ប្រទេស​​
បង្ហោះ​នៅ​វេលាមោ៉ង 11:09 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:
            ប្រជាសហគមន៍ដែលរងគ្រោះដោយសារដីធ្លី និងលំនៅដ្ឋានមានសហគមន៍បឹងកក់ បូរីកីឡា ថ្ម គោល និងគ្រួសារ
ជនរងគ្រោះដែលជាប់ឃុំខ្លួន គ្រួសារជនរងគ្រោះអ្នកស្លាប់នៅផ្លូវវេងស្រេង ជាច្រើន គ្រួសារនៅព្រឹកថ្ងៃអង្គារ៍ទី២៥នេះបាន
ទទួលអំណោយស្បៀងអាហារសម្រាប់ទ្រទ្រង់ ជីវភាពប្រចាំថ្ងៃ ពីព្រះតេជព្រះគុណលួន សុវ៉ាត និងសប្បុរសជន ជាច្រើន
ទៀតពីក្រៅប្រទេស។

          ការចែកអំណោយនេះបានប្រព្រឹត្តិធ្វើឡើងនៅវត្តសាមគ្គីរង្សី  ស្ថិតនៅសង្កាត់ស្ទឹងមានជ័យខណ្ឌ មានជ័យរាជធានី
ភ្នំពេញ។ ព្រះតេជព្រះគុណ លួន សុវ៉ាត មានថេរដីការនៅក្នុងពិធីនោះថា   អំណោយ ទាំងអស់នេះគ្រាន់តែជាការចូលរួម
ចំណែកមួយគ្រាដល់បងប្អូនញាតិញោមជាគ្រួសារជនរងគ្រោះទាំង អស់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ បើទោះបីជា
អំណោយទទួលបាននេះបន្តិចបន្តួចក្តីគឺជាការ    លើកទឹកចិត្តពីព្រះសង្ឃអ្នកស្នេហាជាតិក្នុងការជួយជ្រោមជ្រែងគាំទ្រនៅ
ពេលដែលញាតិញោមបងប្អូន មានទុក្ខលំបាកឬជួបបញ្ហារឿងរ៉ាងអយុត្តិធម៌ផ្សេងៗ។
          ព្រះតេជគុណបានបន្តទៀតថា ការធ្វើពិធីចែកអំណោយ ដល់គ្រួសារជនរងគ្រោះទាំងអស់នោះ ជាភាគផលឧទ្ទិស
កុសលមួយចំណែកជូនទៅដល់បុព្វវីរៈ  ជនបុព្វវីរៈ សមណដែលជាអ្នកបានលះបង់ជីវិត    តស៊ូកាលពីជំនាន់មុន រួមទាំង
សកម្មជនការពារព្រៃឈើ សកម្មជនទាមទារសិទ្ធិសេរីភាព ការពារយុត្តិធម៌សង្គម ជាច្រើននាក់ទៀតដែលបានចែកឋានពី
លោកនេះទៅ និងឧទ្ធិសកុសលដល់ វត្ថុ ស័ក្តសិទ្ធសុំឱ្យជួយមេត្តាបន្ទន់ចិត្តទៅដល់តុលាការ រដ្ឋាភិបាលដើម្បីបញ្ឈប់ការ
ប្រើអំពើហិង្សាមកលើ ប្រជាពលរដ្ឋ និងសកម្មជនការពារសិទ្ធិមនុស្ស ដីធ្លី ក្តី ឱ្យតុលាការធ្វើឆាប់ធ្វើការដោះលេងសកម្មជន
និង កម្មករទាំង២១នាក់ដែលពួកគេជាប់ពន្ធនាគារដោយអំពើអយុត្តិធម៌បំផុតពីរដ្ឋាភិបាលលោកហ៊ុន សែន។
សម្លេង«ហើយសូមទៅបន្ទន់ចិត្តរដ្ឋាភិបាល និងតុលាការសូមឱ្យបញ្ឈប់នូវការប្រើហិង្សា ការបាញ់ប្រហារ      ការរំលោភ
សិទ្ធិលំនៅដ្ឋាន ការរំលោភសិទ្ធិមនុស្សហើយនិងបន្ទន់ចិត្តឱ្យតុលាការសាលាឧទ្ធរណ៍ក្តី តុលាការកំពូលក្តីត្រូវតែសម្រេច
ដោះលែងសកម្មជនអ្នការពារសិទ្ធិមនុស្ស
....»
 
          ប្រជាសហគមន៍ រងគ្រោះដោយសារដីធ្លី លំនៅដ្ឋាន និងគ្រួសារជនរងគ្រោះបានត្រេកអរ និង កោតសរសើរអរព្រះ
គុណដល់ទឹកចិត្តព្រះសង្ឃខ្មែរស្នេហាជាតិ និងសប្បុរសជននានាក្នុងក្រៅប្រទេស  ទាំងអស់ដែលយកចិត្តទុកដាក់មកលើ
ពួកគាត់ជាជនរងគ្រោះ ដោយផ្តល់អំណោយជាសម្ភារៈគ្រឿងឧបភោគបរិភោគនេះ។  ពិធីនេះបានប្រព្រឹត្តិទៅដោយរលូន
មិនមានការរារាំងពីសំណាក់ក្រុមអាជ្ញាធរ ណាមួយនៅទីនោះទេ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com