វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​ ​លោក​ ​ម៉ម​ ​សូណង់​ដូ​ ​ធ្វើ​ការ​តវ៉ា​តំឡើង​ហ្វេ​កង់​ទូរទស្សន៍​​
បង្ហោះ​នៅ​វេលាមោ៉ង 11:13 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:
          នេះជាលើកទី២ហើយដែលប្រធានវិទ្យុសំបុកឃ្មុំ លើកម៉ម សូណងដូ និងអ្នកគាំទ្រប្រមាណជាង ២០០នាក់បានធ្វើ
ការទាមទារសុំតំឡើងហ្វេកង់ទូរទស្សន៍ និងបង្កើនការផ្សាយវិទ្យុសំបុកឃ្មុំទៅតាម បណ្តាខេត្តនានា   នៅព្រឹកថ្ងៃច័ន្ទទី៣១
ខែមីនានេះ។
 
ការជួបជុំគ្នានៅព្រឹកមិញនេះត្រូវបានកងកម្លាំងប៉ូលីស និងសន្តិសុខខណ្ឌដូនពេញ ប្រមាណជា ៧០នាក់ធ្វើការវាយបំបែក
និងរេរាំងមិនឱ្យមានការជួបជុំគ្នានោះឡើយ បណ្តាលឱ្យមានអ្នករងរបួសបែក ក្បាលបែកក្បាលចំនួនពីរនាក់  និងចាប់ខ្លួន
បុរសម្នាក់ ដោយគ្រាន់តែការនិយាយរិះគន់ដល់ក្រុមសមត្ថ កិច្ចពីការប្រព្រឹត្តអំពើព្រៃផ្សៃមកលើប្រជាពលរដ្ឋ។ តែបើទោះ
ជាមានការរេរាំងយ៉ាងហាមឃាត់ពីសំណាក់ក្រុមសមត្ថកិច្ច និងសន្តិសុខខណ្ឌយ៉ាង ណាក៏ដោយក៏ប្រជាពលរដ្ឋនៅតែបន្ត
ធ្វើការជួបជុំគ្នា ដើម្បីធ្វើការស្រែកទាមទារ។លោលម៉ម សូណង់ដូង បានមានប្រសាសន៍ថា កាលដែលលោកនិងប្រជាពល
រដ្ឋ មកនេះមិន   មានបំណងធ្វើសង្គ្រាមជាមួយកងកម្លាំងសមត្ថកិច្ចនោះទេ  ព្រោះលោកមិនចង់ឱ្យនរណាម្នាក់មានការរង
របួសដោយសារការទាមទារនេះឡើយ ហើយយើងត្រូវតែបញ្ជៀសឱ្យបាននូវអំពើហិង្សាគ្រប់បែបយ៉ាង។       យើងត្រូវតែ
អត់ឱនឱ្យគ្នាទៅវិញទៅមក ព្រោះយើងជាខ្មែរដូចគ្នា។  ហើយលោកក៏បានអរគុណដល់អ្នក      គាំទ្រលោកដែលបានមក
ជួលរួម និងក្រោកឈទាំងអស់គ្នា ដើម្បីទាមទារនូវសិទ្ធិសេរីភាព   “ ហើយយើង ត្រូវជៀសវាងអំពើហិង្សា ហើយកុំឱ្យមាន
គ្រោះថ្នាក់ទៅដល់ប៉ូលីសទាហានដែលគេមានបញ្ជាមកទប់ទល់ យើងហើយក៏យើងក៏អត់ចង់ធ្វើឱ្យនរណាបែកក្បាល ជាប់
គុកដោយសារយើងដែរ ប៉ុន្តែខ្ញុំឃើញថា ថ្ងៃនេះ   ខ្ញុំសូមអរគុណទៅដល់ប្រជាពលរដ្ឋទាំងអស់ដែលក្រោកឈទាំងអស់គ្នា
ទាមទារតវ៉ាសិទ្ធិសេរីភាព”។
          លោកបានបន្តទៀតថា លោកនឹងធ្វើការទាមទារនៅថ្ងៃក្រោយទៀត ប្រសិនបើថ្ងៃនេះមិនបាន សម្រេចទេ។លោក
ឃួ ស្រូយ ជាប្រជាពលរដ្ឋម្នាក់មកពីស្រុកស្អាងខេត្តកណ្តាលបានមានប្រសាសន៍ថាមូលហេតុដែលលោកចូលរួមទាមទារ
តំឡើងហ្វេកង់ទូរទស្សន៍នេះ ព្រោះទូរទស្សន៍ដែលមានសព្វថ្ងៃនេះ ធ្វើការផ្សាយគ្មានការពិត សថាខ្មៅ ហើយថាលោកមិន រុញរាចំពោះការវាយបង្ក្រាបឡើយ ខ្ញុំប្តេជ្ញាថាមិន ខ្លាច មិនរុញរា សុខចិត្តស្លាប់ជីវិតក៏សុខចិត្តដែរ (០០:៥០-០០:៥៦)
          ដោយឡែកនៅព្រឹកមិញនេះយើងឃើញមានវត្តមានតំណាងរាស្ត្រជាប់ឆ្នោតមួយរូប    ប្រចាំខេត្តស្វាយរៀងលោក
រៀល ខែមរិន ហើយលោកក៏ជាជនរងគ្រោះមួយរូបផងដែរក្នុងចំណោមជនរងគ្រោះដទៃ     ផ្សេងទៀតដែលត្រូវបានក្រុម
សន្តិសុខវាយ និងរុញច្រានបំបែកមិនឱ្យមានការជួបជុំគ្នា។  ហើយលោក បានមានប្រសាសន៍ថា នេះជាទង្វើអមនុស្សធម៌
និងជាទង្វើផ្តាច់ការជាទីបំផុត   ព្រោះគ្រាន់តែប្រជាពលរដ្ឋធ្វើការទាមទារសិទ្ធិរបស់ខ្លួនទៅតាមអ្វីដែលមានចែងនៅក្នុងរដ្ឋ
ធម្មនុញ្ញ ក៏មានការវាយបំបែកមិនឱ្យជួប ជុំគ្នាដើម្បីទាមទារដែរ។ លោកថាការធ្វើរបស់អាជ្ញាធរនេះ មិនខុសអ្វីពីកុម្មុយនីស
ឡើយ ព្រោះប្រជាពល រដ្ឋមិនអាចទាមទារនូវសិទ្ធិរបស់ខ្លួន នេះជាទង្វើមួយអមនុស្សធម៌ ជាទង្វើមួយផ្តាច់ការជាទីបំផុត
ព្រោះ ថាយើងមានសិទ្ធិ មានអំណាច មានសិទ្ធិរបស់យើងដែលប្រជាពលរដ្ឋ មានច្បាប់ទម្លាប់មាន រដ្ឋធម្មនុញ្ញ បានចែង
យើងមានច្បាប់ទម្លាប់តើហេតុអ្វីបានជាគេចេះតែវាយយើង នៅពេលដែលយើងធ្វើ អ្វីមួយទាម ទារសិទ្ធិរបស់យើង

(
០០:០៦-០០:៣៣)  បន្ទាប់ពីមានការបង្ក្រាបមកលើប្រជាពលរដ្ឋរហូតដល់មានរបួសបែកក្បាលចំនួនពីរនាក់ និងប្រជា
ពលរដ្ឋផ្សេងទៀតដែលក្រុមសន្តិសុខបានវាយ  គណៈបក្សសង្គ្រោះជាតិក៏បានចេញសេចក្តីថ្លែងការណ៍  មួយច្បាប់ដោយ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការបង្ក្រាបដោយហិង្សាមកលើការជួបជុំរបស់ ប្រជាពលរដ្ឋ ដែលដឹកនាំដោយលោក
ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ FM105MHZ ក្នុងគោលបំណង ទាមទារសិទ្ធិប្រើប្រាស់ហ្វេកង់វិទ្យុ និងទូរទស្សន៍ពីក្រ-
សួងព័ត៌មាន នៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៤។មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សមកពីអង្គការអាដហុក
លោក ណៃ វង់ដា បានមានប្រសាសន៍ថា ប្រជា ពលរដ្ឋមានសិទ្ធិក្នុងការស្នើសុំ តែរដ្ឋាភិបាល ឬក៏ក្រសួងមានសិទ្ធិផ្តល់ឱ្យ
និងមិនផ្តល់ឱ្យ ប៉ុន្តែក្នុងការ     ដែលប្រើកម្លាំងសមត្ថកិច្ចមកវាយបង្ក្រាបមកលើប្រជាពលរដ្ឋរហូតដល់មាមការបែកក្បាល
និងចាប់ខ្លួន នោះ    មិនមែនជាអ្វីដែលរដ្ឋាភិបាលត្រូវធ្វើនោះទេ។ ការធ្វើបែបនេះគឺជាការរំលោភសិទ្ធិមនុស្សយ៉ាង ធ្ងន់ធ្ងរ
ជាទីបំផុត ហើយវាប្រាកចាកទៅនឹងខ្លឹមសារនៃប្រទេសលទ្ធិប្រជាធិបតេយ្យ ដែលប្រកាន់យក នូវនីតិរដ្ឋ ហើយផ្ទុយទៅនឹង
រដ្ឋធម្មនុញ្ញដែលបានចែងប៉ុន្តែដែលមកបំបែកការដែលមកប្រើអំពើហិង្សា អំពើឃោឃៅវាយធ្វើឱ្យមានរបួសក្បាល ធ្វើឱ្យ
របួសភ្នែក ធ្វើឱ្យបួសដល់អ្នកការសែត វាមិនមែនជារឿង មួយល្អទេ ខ្ញុំគិតថាវាប៉ះពាល់ដល់មុខមាត់របស់រដ្ឋាភិបាលរបស់
ប្រទេសកម្ពុជាយើង ដែលទន្ទេញជាប់ មាត់ថាជាប្រទេសមួយប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ប៉ុន្តែ
ការ អនុវត្តនេះគឺប្រាស់ ចាកពីលលិទ្ធិទាំងអស់នេះហើយ


កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងអ្នកគាំទ្រ  ធ្លាប់បានធ្វើបាតុកម្មម្តងរួច
មកហើយ ដើម្បីទាមទារហ្វ្រេកង់ទូរទស្សន៍ និងដំឡើងកម្លាំងផ្សាយវិទ្យុសំបុកឃ្មុំបន្តទៅតាមខេត្តនៅទីលានប្រជាធិបតេយ្យ
និងហែក្បួនទៅមុនក្រសួងព័ត៌មាន ប៉ុន្តែត្រូវបានអាជ្ញាធររាជធានីភ្នំពេញបោកគ្រាប់បែកផ្សែង ទៅលើក្រុមប្រជាពលរដ្ឋដើម្បី
បំបែកការតវ៉ារបស់ពួកគេនៅមុខក្រសួងព័ត៌មាន ធ្វើឲ្យពលរដ្ឋជាច្រើននាក់ រងរបួសធ្ងន់ និងស្រាល៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com