វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហនុ​រាជ​រៀប​ចំពិធី​ការ​ពារ​សារាណា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ​និង​ ​ការ​ជួប​ជុំ​កល្យាណ​មិត្ត​​
បង្ហោះ​នៅ​វេលាមោ៉ង 11:15 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:
          កាលពីព្រឹកថ្ងៃទី១២ខែមីនា ម្សិលមិញនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលមានទីតាំងស្ថិតនៅសង្កាត់
ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មានការរៀបចំពិធី ការពារសារាណាបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់ឯកទេស និងពិធី
សំណេះសំណាលជួបជុំ កល្យាណមិត្ត អតីតនិស្សិត ដែលបានប្រព្រឹត្តិទៅរយៈពេលបីថ្ងៃ មានការចួលរួមពីសំណាក់ ថ្នាក់
ដឹកនាំសាកលវិទ្យាល័យ និងសមណនិស្សិត និស្សិតដែលទើបបញ្ចប់ថ្នាក់ឆ្នាំទីបួនតាម ឯកទេសនីមួយៗ ប្រមាណជិត
២០០អង្គនាក់។

ពិធីនេះត្រូវចាប់ផ្តើមបើកកម្មវិធីនៅម៉ោង ៧ព្រឹក បានបញ្ចប់ទៅវិញយ៉ាងរលូន នៅម៉ៅង៤:៣០រសៀល។  សមណនិស្សិត
និស្សិតទាំង អស់មានភាពសប្បាយរីករាយដោយបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រអស់រយៈបួនឆ្នាំ កន្លងផុតទៅ លើ
វិស័យសាលាពុទ្ធិកផ្នែកព្រះពុទ្ធសាសនា។ ការពារសារាណារបស់សម ណនិស្សិត និស្សិត ដោយជោគជ័យ ក្នុងនោះមាន
និស្សិតជាស្ត្រីផងដែរ ដែលបានចាប់ អារម្មណ៍មកសិក្សាក្រេបយកចំណេះវិជ្ជាពីផ្នែកពុទ្ធិកចក្រនេះ។
សម្លេងទី១«សមណនិស្សិត និស្សិតឆ្នាំ២០១៤នេះប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យយ៉ាង ត្រចេះត្រចង់ជាទីបំផុត»
          សមណនិស្សិតមួយអង្គដែលទើបបញ្ចប់បានឡើងចំណាប់អារម្មណ៍ទាក់ទងទៅនឹង ការសិក្សានៅពុទ្ធិកសាកលវិទ្យា
ល័យព្រះសីហនុរាជថា ព្រះតេជគុណមានសេចក្តីរំភើបរីក រាយណាស់ដែលបានសិក្សានៅទីនេះ និងសូមថ្លែងអំ ណរអរ-
គុណយ៉ាងជ្រាលជ្រៅដល់ពុទ្ធិក សាកលវិទ្យាល័យព្រះសីហនុរាជដែលបានផ្តល់នូវចំណេះដឹងដោយផ្តល់អារូករណ៍សិក្សា
ឥតបង់ថ្លៃ១០០%ដល់សមណនិស្សិត និស្សិតទាំង ប្រុសទាំងស្រីទាំងអស់រហូតដល់ បញ្ចប់ ដោយជោគជ័យ។
សម្លេងនិស្សិត«តំណាងឱ្យនិស្សិតទាំងអស់សូមថ្លែងអំណរគុណដល់....ដែលបើកឱកាស ដល់សមណនិស្សិត និស្សិត....
អបអរសាទមួយ»
          បើតាមថេរដីការរបស់ព្រះតេជព្រះគុណ អឿន សំអាត ជាសាស្ត្រាចារ្យនៃពុទ្ធិកសាកល  វិទ្យាល័យព្រះសីហនុរាជ
និងជាអ្នករៀបចំកម្មវិធី នេះបានមានថេរដីការឱ្យដឹងថា ការបង្កើត សមាគន៍អតីតនិស្សិត ឬកល្យាណមិត្តប្រចាំពុទ្ធិកសាក-
លវិទ្យាល័យព្រះសីហនុរាជ មិន មែនទើបតែមាននាពេលនេះទេ គឺសមាគន៍អតីតនិស្សិត មានតាំងពីសម័យសង្គមរាស្ត្រ
និយម មកម្លេះ តែសម័កាលនោះសមាគន៍នេះមានឈ្មោះថា សមាគមន៍អតីតមិត្តសាលាបាលីដែល ដឹកនាំដោយសម្តេច
ហួត តាត ជាព្រះប្រធាន និងមានសមាគមន៍មួយទៀតឺសមាគមន៍ពុទ្ធិក យុវជន។ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
ត្រូវបានបិទទ្វាកាលពីសម័យរបបខ្មៅងងិតពុលពត ប៉ុន្តែ បានបើកទ្វាឡើងវិញនៅប៉ុន្មានឆ្នាំចុងក្រោយនេះសាលាមួយនេះ
ធ្លាប់មានកេរ្តិ ឈ្មោះល្បីល្បាញកាលពីសម័យសង្គមរាស្ត្រនិយមដែលដឹកនាំដោយសម្តេចព្រះនរោត្តមសី ហនុទស្សវត្ស៥០
ដែលមហាជនបានទទួលស្គាល់ថាការសិក្សារបស់ព្រះសង្ឃមានសមត្ថភាព ខ្ពស់ អាចទទួលយកបាន ហើយពីដើមមាន
ឈ្មោះថា សាលាបាលីជាន់ខ្ពស់។
សម្លេង« អឿន សំអាត សមាគមន៍អតីតនិស្សិតនេះគឺមិនមែនទើបតែចាប់ផ្តើមកើតឡើងនៅ ទស្សវត្សថ្មីនេះទេគឺកើតមាន
តាំង ពីយូរលង់ណាស់មកហើយកាលពីសម័យសង្គមរាស្ត្រនិយមកាលពីទស្សវត្ស៥០
-៦០ និង៧០ធ្លាប់មានសមាគមន៍
អតីតនិស្សិត
.....សម្តេចហួត តាត ដដែល»
          ព្រះតេជគុណបានបន្តទៀតវាមានសារៈសំខាន់ណាស់ចំពោះការបង្កើតសមាគមន៍អតី តនិស្សិតនេះ ព្រោះនិស្សិត
ទាំងអស់ចាំបាច់ត្រូវតែចូលរួមជាសមាជិកឱ្យបានច្រើនដើម្បីជាបទ ពិសោធន៍ក៏ដូចជាជួយ អភិវឌ្ឈន៍ដល់ប្រទេសជាតិរបស់
យើងទាំងអស់គ្នាពេលបច្ចុប្បន្ន ទៅថ្ងៃ អនាគត។

_________________________________________________________________________________

អត្ថបទទាក់ទង

ទស្សនៈប្រជាពលរដ្ឋជុំវិញប្រាក់ខែគ្រូបង្រៀននៅកម្ពុជា
គ្រូបង្រៀនទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាផ្តល់ប្រាក់ខែគោល១លានរៀលក្នុងមួយខែ
គ្រូបង្រៀនសាលារៀនពុទ្ឋិកត្អូញត្អែពីការមិនបើកប្រាក់ខែជូនដល់ពួកគាត់និងការធ្វើការយឺតយ៉ាវរបស់ក្រសួងធម្មការ
និងសាសនា
សិស្សខ្លះសប្បាយចិត្តសិស្សខ្លះទៀតមិនសប្បាយចិត្តខណៈលទ្ធផលប្រឡងបាក់ឌុបចេញប្រកាសជាផ្លូវការនៅរសៀលនេះ
ទស្សនៈយុវជនជុំវិញបញ្ហាសង្គម
លោកហ៊ុនសែនគាំទ្រចំពោះការប្រឡងបាក់ឌុបជាលើកទី២
ការព្រួយបារម្ភរបស់សិស្សានុសិស្សក្នុងការប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)២០១៤
បណ្តាញយុវជននិង សភាពសហជីពការងារកម្ពុជាប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យដើម្បី សម្តែងមតិនិង ដាក់ញ្ញត្តិជូនស្ថាប័នធំៗចំនួនបីដើម្បីរកដំណោះស្រាយដល់និស្សិតដែលទើបបញ្ចប់ការសិក្សាថ្មីៗនេះ


ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com