វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
លោក​ម៉ម​ ​សុណង់ដូ​ ប្រកាស​ចូល​រួម​បាតុ​កម្ម​ជា​មួយ​ប្រជាពលរដ្ឋ​ដើម្បី​ទាម​ទារ​សេរីភាព​ការ​ បញ្ចេញមតិ​និង​ការ​ទទួល​បាន​ព័ត៌មាន​​
បង្ហោះ​នៅ​វេលាមោ៉ង 11:16 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:
          លោកម៉ម សុណង់ដូ ប្រធានវិទ្យុសំបុកសម្លេងប្រជាពលរដ្ឋ បានចេញសេចក្តីថ្លែងការណ៍ មួយស្តីពីការធ្វើបាតុកម្ម
អហិង្សា នៅថ្ងៃទី៣១ ខែ មីនា ខាងមុខ។ សេចក្តីថ្លែងការណ៍នេះចេញ ផ្សាយកាលពីថ្ងៃទី២៨ ខែ មីនា ឆ្នាំ ២០១៤។ នៅ
ក្នុងលិខិតនោះដែរ លោក ម៉ម សុណង់ដូបាន បញ្ជាក់ថា   លោក និងចូលរួមធ្វើបាតុកម្មជាមួយប្រជាពលរដ្ឋដើម្បីទាមទារ
សេរីភាពការបញ្ចេញ មតិនិងការទទួលបានព័ត៌មាន។
 
          ដោយលោកយល់ឃើញថា សេរីភាព នៅក្នុងការបញ្ចេញមតិ និងការទទួលបាននូវព័ត៌ មាន គឺជាមួលដ្ឋានគ្រឹះ មិន
ត្រឹមតែអនុញ្ញាតិឱ្យប្រជាពលរដ្ឋ ស្វែងយល់ការពិត និងធ្វើការវិភាគ សម្រាប់អភិវឌ្ឈន៍ នូវធនធានមនុស្សប៉ុណ្ណោះទេគឺប្រ-
ជាពលរដ្ឋអាចចូលរួមវែកញែកទាក់ទងទៅ រាល់បញ្ហាផ្ទាល់ខ្លួន បញ្ហាសង្គមបញ្ហាជាតិទៀតផង។ ជាពិសេសប្រជាពលរដ្ឋ
រាប់សិបលាននាក់ ដែលរស់នៅខេត្តឆ្ងាយៗ តួយ៉ាងដូចជាខេត្ត ពោធិ៍សាត់ បាត់ដំបង សៀមរាប ក្រចេះពួកគាត់បានទទូច
សំណូមពរចង់ឱ្យវិទ្យុសំបុកឃ្មុំ ដំឡើងកម្លាំងផ្សាយ    ដើម្បីអនុញ្ញាតឱ្យអ្នកទាំងនោះបានការ ផ្សព្វផ្សាយពីវិទ្យុសំបុកឃ្មុំ។
លោក បានបន្តទៀតថា   លោកបានសរសេរលិខិតទៅក្រសួងព័ត៌មាន    នៅក្នុងឆ្នាំ២០០៥រួចម្តងមកហើយ ដើម្បីសុំការ
អនុញ្ញាតធ្វើ Relay ទៅតាមសំណូមពរ របស់ប្រជាពលរដ្ឋ ប៉ុន្តែក្រសួងព័ត៌មានបានឆ្លើយតបទៅលោកវិញថាក្រសួងមាន
ការសោកស្តាយ ដោយពុំ អាចផ្តល់ជូននូវស្ថានីយ៍វិទ្យុផ្សាយបន្ត ទៅតាមខេត្តនានានោះបានទេ។ ពីព្រោះក្រសួង ព័ត៌មាន
មិនទាន់បានរៀបចំច្បាប់សោតទស្សន៍នៅឡើយ។ លោកថា លិខិតដែលលោកបាន សរសេរជូនទៅក្រសួងជាច្រើនលើក
ច្រើនសារ នៅឆ្នាំ ២០០៦,២០១០,២០១៣ និង២០១៤ ក្រសួង ព័ត៌មានបានឆ្លើយ តបមកលោកវិញថា ក្រសួងមិនមាន
ហ្វ្រេកង់សម្រាប់បន្ត កម្លាំងផ្សាយ នោះ ទេ។
          បើយោងទៅតាមរបាយការណ៍ ដែលបានចេញផ្សាយនៅក្នុងវេបសាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ស្ថានីយ៍
វិទ្យុបាយ័នមាន Relay១៤ខេត្តក្រុងនិងនៅឆ្នាំ ២០១២មានដល់ទៅ១៧ខេត្តក្រុង,ស្ថានីយ៍វិទ្យុអាស៊ីអាគ្នេយ៍នៅឆ្នាំ២០១២
មាន Relay ៨ខេត្តក្រុង,វិទ្យុមណ្ឌលព័ត៌ មានស្ត្រីកម្ពុជា មានRelay ពីរខេត្តក្រុងនៅឆ្នាំ ២០១១ហើយនៅឆ្នាំ២០១២មាន
សរុបទាំងអស់ ចំនួន៣ខេត្តក្រុង,វិទ្យុយើងមានRelay ចំនួនមួយសម្រាប់ខេត្តបាត់ដំបងនៅក្នុងឆ្នាំ២០១២,និងស្ថានីយ៍វិទ្យុ
ង៉ូវ ប៊ុនរិទ្ធីមានrelay ចំនួនពីរខេត្តក្រុង នៅឆ្នាំ ២០១២។
          ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ក្រសួងព័ត៌មាន លោកខៀវ កញ្ញារិទ្ធិ នៅតែមិនអាចផ្តល់កម្លាំង
ហ្វេ្រកង់ផ្សាយដល់ស្ថានីយ៍វិទ្យុសំបុកឃ្មុំសម្លេងប្រជាពលរដ្ឋ ដដែលបើទោះ ជាមានការស្នើសុំ ពីលោកម៉ម សុណង់ដូជា
ច្រើនដងក៏ដោយ។  ទាក់ទងនិងការធ្វើបាតុកម្មនោះលោកម៉ម សុណង់ បានដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មទាមទារការដំ-
ឡើងហ្វេ្រកង់ផ្សាយ  ម្តងរួចមកហើយ កាលពីថ្ងៃទី២៧ខែមករាតែត្រូវបានក្រុមអជ្ញាធររបស់លោកហ៊ុន សែន ប្រើ កម្លាំង
សន្តិសុខ ប៉ូលីស   មកបង្ក្រាបពួកគាត់យ៉ាងសាហាវព្រៃផ្សៃ បានបង្កអំពើហិង្សាទៅ លើ ហ្វូងបាតុករ បណ្តាលឱ្យរងរបួស
ធ្ងន់ធ្ងរទៀតផង។     ក្នុងនោះកងកម្លាំងប៉ូលីសបានប្រើ អំពើ ហិង្សាយ៉ាងចាស់ ដៃទៅលើព្រះសង្ឃអ្នកសារព័ត៌មាន ជាតិ
អន្តរជាតិ ឱ្យរងរបួសជាច្រើននាក់។

          វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ មិនអាចសុំការបំភ្លឺពីលោកម៉ម សុណង់ដូ ប្រធានស្ថានីយ៍ វិទ្យុសំបុកឃ្មុំទាក់ទង និង
ការចូលរួមធ្វើបាតុកម្មនៅថ្ងៃទី៣១ខែមិនាខាងមុខនេះបានទេ ដោយ ទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន៕
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com