វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ភ្នាក់​ងារ​យក​ព័ត៌មាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ម្នាក់​ត្រូវ​បាន​សន្តិ​សុខ​ខណ្ឌ​វាយ​ឱ្យ​រង​របួស​ ​ធ្ងន់​ខណៈ​យុវជន​នេះ​ព្យាយាម​ចូល​ថត​សកម្មភាព​អ្នក​ស្រី​មូរ​សុខ ​ហួរ​ចួល​ទៅ​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិប​តេយ្យ​​
បង្ហោះ​នៅ​វេលាមោ៉ង 11:20 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:
          យុវជនម្នាក់ដែលជាអ្នកយកព័ត៌មានឱ្យបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ត្រូវបានកងកម្លាំងសន្តិសុខខណ្ឌ និងប៉ូលីសដែលដាក់ប្រចាំការនៅទីលានប្រជាធិបតេយ្យ វាយបណ្តាលឱ្យរងរបួសយ៉ាងដំណំ ខណៈយុវជនរូបនេះបានព្យាយាមចូលទៅថត ផ្តិតយក ព័ត៌មានស្របពេលដែលលោកស្រីមូរ សុខហួរ តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលបាត់ ដំបងមក ពីគណបក្សសង្គ្រោះជាតិ បានទៅកាន់ទីលានប្រជាធិបតេយ្យដើម្បីសម្តែងមតិ តវ៉ា ទាមទារ សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងប្រាក់ខែគោលកម្មករ១៦០ដុល្លារនៅព្រឹកថ្ងៃ ច័ន្ទទី ២១នេះ។
          តាមសម្តីរបស់ប្រជាពលរដ្ឋជាច្រើននាក់ដែលបានទៅចូលរួមអមលោកស្រីមួរ សុខហួរ នៅឯទីលានប្រជាធិបតេយ្យបានរៀបរាប់ប្រាប់ឱ្យដឹងថា មុនដំបូងមន្ត្រីគណបក្សសង្គ្រោះជាតិ រូបនេះ បានព្យាយាមចូលទៅកាន់ទីលានប្រជាធិបតេយ្យដើម្បីអានច្បាប់ សម្តែងមតិ ទាមទារ ទីលានប្រជាធិបតេយ្យ និងប្រាក់ឈ្នួលកម្មករ១៦០ដុល្លារក្នុងមួយខែ ប៉ុន្តែមិនទាន់នឹងបានទៅ ដល់ទីលានប្រជាធិបតេយ្យផងស្រាប់តែកងកម្លាំងសន្តិសុខខណ្ឌដូនពេញ និងប៉ូលីសដែល យាមការប្រចាំនៅទីនោះ បានរត់មករារាំង អូសទាញលោកស្រីមូរ សុខហួរ ចេញពីទីលាន ភ្លាមៗ ដោយពួកគេមិនអនុញ្ញាតឱ្យចូលទៅតាមគោលបំណងឡើយ។ បន្ទាប់មកកងកម្លាំង សន្តិសុខមានគ្នាប្រមាណជា៥០-៦០នាក់ និងប៉ូលីស បានស្ទុះមកចាប់អូសវាយប្រតាយប្រតប់ គ្នាជាមួយយុវជនអមដំណើរការពារលោកស្រីមួរ សុខហួរ រហូតដល់ប្រើហិង្សាវាយបង្ក្រាបយុវ ម្នាក់ឈ្មោះម៉ា ចិត្រា និងយុវជន៦នាក់ទៀតបណ្តាលឱ្យពួកគេរងរបួសចំក្បាលយ៉ាងធន់ធ្ងរហូរ ឈាមស្រោចខ្លួនតែម្តង។ ហើយជាមួយគ្នានោះដែរ ក៏មានអ្នកសារព័ត៌មានជាច្រើននាក់ត្រូវ បានកងកម្លាំងសន្តិសុខចុះវាយបង្ក្រាប និងដកយកកាមេរ៉ាពីពួកគេទាំងអស់នោះផងដែរ។
          ទោះបីជាយ៉ាងណាក៏ដោយ ការតស៊ូដ៏ស្វិតស្វាញរបស់អ្នកតំណាងរាស្ត្រមកពីគណ បក្សសង្គ្រោះជាតិលោកស្រីមូរ សុខហួរ នៅដើមខែមេសា ឆ្នាំ២០១៤ ដើម្បីចូលទៅកាន់ទី លានប្រជាធិបតេយ្យរៀងរាល់ម៉ោង៨ព្រឹក និងបានអង្គុយផ្ទាល់លើដី អានច្បាប់ស្តីពីការជួប ជុំដោយសន្តិវិធី ទាមទារសិទ្ធិសេរីភាពលិទ្ធិប្រជាធិបតេយ្យ និងទាមទារប្រាក់ឈ្នួលជូនកម្មករ
នោះត្រូវបានសន្តិសុខខណ្ឌសែងលោកស្រីចេញពីលានយ៉ាងឃោរឃៅបំផុត។ នេះមិនមែន ជាលើកទីមួយទេដែលមន្ត្រីគណបក្សសង្គ្រោះជាតិរូបនេះប្តេជ្ញាចំពោះមុខសារព័ត៌មាន និង បណ្តាញព័ត៌មានសង្គមហ្វេសបុកថា បន្ទាប់ពីលោកស្រីបញ្ចប់បេសកកម្មពីតាមខេត្តក្រុងមួយ ចំនួនក្រោយពេលចូលឆ្នាំខ្មែររួចមក នឹងទៅទីលានប្រជាធិបតេយ្យរៀងរាល់ព្រឹកតាមការ សន្យា បើទោះណាជាមានការរារាំងពីកងសន្តិសុខ និងប៉ូលីសប្រចាំការនៅទីនោះក៏ដោយ។
          គួររំលឹកផងដែរថា ក្រសួងមហាផ្ទៃ បានចេញបម្រាម ហាមឃាត់ការជួបជុំគ្នារបស់ប្រ ជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល គណបក្សនយោបាយ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ដោយមិនអនុញ្ញាតឱ្យមនុស្សចាប់ពី១០នាក់ឡើងទៅធ្វើការប្រមួលផ្តុំគ្នានៅតាមទីសាធារណៈនោះទេ ក្រោមហេតុផលថា ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ស្ថិតនៅក្នុងការស៊ើបអង្កេត ពី អាជ្ញាធរមានសមត្ថកិច្ច និងមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយ៕
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com