វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប៉ូ​លីស​ ​និង​កម្មករ​ពីរ​ក្រុម​ ​នៅ​មុខ​សាលា​ដំបូង​ ​រាជ​ធានី​ភ្នំពេញ​​ខណៈ​​ដែល​តុលា​ការ​កោះ​ហៅ​ថ្នាក់​ដឹក​នាំ​សម្ព័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ​ចូល​បំភ្លឺ​​
បង្ហោះ​នៅ​វេលាមោ៉ង 11:22 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:

ប្រជាពលរដ្ឋ កម្មករ ប្រជាសហគមន៍រងគ្រោះដីធ្លី ប្រមាណជាង៣០០នាក់ នៅព្រឹកថ្ងៃ ច័ន្ទទី២១ បានប្រមូលផ្តុំគ្នា នៅមុខ
សាលាដំបូងរាជធានីភ្នំពេញ ខណៈដែលតុលាការកោះហៅ ថ្នាក់ដឹកនាំសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលហៅកាត់ថា ស៊ីខៅឌូ ឱ្យចូលខ្លួនបំភ្លឺជុំវិញបណ្តឹងរបស់អតីតសហការីខ្លួន ដែលចោទថាបានកឹបកេងប្រាក់កម្មករ។

 

          ការប្រមួលផ្តុំគ្នានេះ មានក្រុមកម្មករដែលបានប្រឆាំងប្តឹងថ្នាក់ដឹកនាំសម្ព័ន្ធសហជីព ស៊ីខៅឌូដែលដឹកនាំដោយលោក
អ៊ុំ វិសាល និងអ្នកស្រី រឿន ច័ន្ទថន ក៏បានដឹកនាំកម្មករ មកតវ៉ានៅមុខ    សាលាដំបូងរាជធានីភ្នំពេញដែរ ហេតុការនោះបាន
ប្រឈមមុខដាក់រវាងក្រុមអ្មកគាំទ្រ និងក្រុមអ្នកប្រឆាំង។ ហើយក៏ត្រូវបានប៉ូលីសប្រដាប់ទៅដោយ ដំបងឆក់ ខែល កាំភ្លើង
ជាច្រើននាក់  ធ្វើការរារាំងទប់ស្កាត់   និងត្រៀមបង្ក្រាបកម្មករ ប្រជាសហគមន៍រង  គ្រោះដីធ្លីដែលពួកគេបានធ្វើការប្រមូល
ផ្តុំគ្នាដើម្បីគាំទ្រថ្នាក់ដឹកនាំសហជីពស៊ីខៅឌូចំនួន  បីរូបមានលោក  អាត់ ធន់  ប្រធានសម្ព័ន្ធសហជីពលោកគង់ អាទិត្យនិង
លោកឯក សុភក្តី ដែលត្រូវបាន សាលាដំបូងរាជធានីភ្នំពេញកោះហៅឱ្យទៅឆ្លើយបំភ្លឺជុំវិញពាក្យបណ្តឹង របស់ សហការរី ខ្លួនដែលបានចោទថា បានកិបកេងប្រាក់កម្មកររាប់ម៉ឺនដុល្លារ  ដែលករណីនេះត្រូវ  បានលោក អាត់ ធន់ប្រាប់ឱ្យដឹងថារាល់
ឯកសារភស្តុតាងដែលលោក អ៊ុំ វិសាល និងរឿន ច័ន្ទថន ដែលជាស្ថាបនិកស៊ីខៅឌូយកមកប្តឹងលោកនោះគឺជាការមួល
បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ របស់លោកក៏ដូចជាថ្នាក់ដឹកនាំ សម្ព័ន្ធសហជីពស៊ីខៅឌូពីររូបទៀតដែលពុំមានកំហុសដូច ដែល
បានចោទប្រកាន់។ លោកអាត់ ធន់ ក៏បានប្រាប់ឱ្យដឹងថា នេះគឺជាដំណាក់កាលចុង ក្រោយហើយដែលលោកខ្លួនឯងផ្ទាល់
និងថ្នាក់ដឹកនាំពីររូបទៀតមិនអាចធ្វើការអត់ធ្មត់បាន នឹងប្តឹងតបតទៅលោក អ៊ុំ វិសាល និងអ្នកស្រី រឿន ច័ន្ទថន វិញពីបទ
បរិហារកេរ្តិ៍លើរូបលោក និងថ្នាក់ដឹកនាំសហជីពស៊ីខៅឌូពីររូបទៀត។

សម្លេងអាត់ ធន់ «ឥឡូវនេះគឺជាដំណាក់កាលចុងក្រោយយើងក៏មិនអាចអត់ធ្មត់ឱ្យទៀតដែរ យើងនឹងប្តឹងគាត់ពីបទបរិហារ
កេរ្តិ៍វិញដែរ
ព្រោះរាល់ឯកសារភស្តុតាងដែលគាត់លើកឡើងសុទ្ធតែជាការបំភ្លើសដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកយើង..»

          លោកអាត់ ធន់បានបន្តថា មាន១០០រោងចក្រដែលគាំទ្រលោក ហើយរោងចក្រ អ៊ីហ្កាម៉ែនដែលគាំទ្រខាងលោក
អ៊ុំ វិសាល និង រឿន ច័ន្ទថន គឺមានតែមួយផ្នែកតូចប៉ុណ្ណោះ។ ទោះ បីយ៉ាងណាលោកថា ស៊ីខៅឌូ បានជួយដល់កម្មករកម្ម- ការរីនីជាច្រើនឱ្យពួកគេបានចូលធ្វើ ការងារ និងបានសម្រួលឱ្យភាគីក្រុមហ៊ុនគោរពលក្ខខណ្ឌការងារជូនកម្មករទៀតផង។

សម្លេងបន្ត«..និងជួយកម្មករនឹងបានច្រើនទៀតហើយវិចអង្ករដើររកទៅម៉ាស្រុកខ្មែរនរណាដែលបានជួយកម្មករដូចស៊ីខៅ
ឌូ...................ហើយបានជួយឱ្យក្រុមហ៊ុនគោរពលក្ខខណ្ឌការ
ងារថែមទៀត..»

          លោកបន្តទៀតថា ការកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញតាមពាក្យបណ្តឹងពី សហការរីរបស់លោកពីរនាក់ គឺលោកត្រូវតែមកឆ្លើយបំភ្លឺតាមនីតិវិធីនៃការកោះហៅរបស់ តុលាការ ហើយលោកក៏មិនបានដឹងជាមុនដែរ ចំពោះតុលា
ការបានប្រាប់លោកថាត្រូវលើក ពេលសាកសួរទៅពេលក្រោយទៀត។ទោះបីយ៉ាងណាលោកអាត់ ធន់បានប្រកាន់ជំហរ
និងចូលរួមតវ៉ាទាមទារឱ្យដោះលេងសកម្មជន និងកម្មករ២១នាក់នៅថ្ងៃទី២១ ឧសភា ខាងមុខដែលបានគ្រោងមនុស្ស ចូលរួមប្រមាណជា១ម៉ឺននាក់។

          ដោយឡែកលោកអ៊ុំ វិសាល ដែលបានទៅដឹកនាំកម្មករទៅចូលរួមទាមទារនៅមុខសា លាដំបូងរាជធានីភ្នំពេញ
កាលពីព្រឹកមិញនោះក៏បានថ្លែងនៅមុខកម្មករដែលកំពុងតែតវ៉ាផង ដែរថា លោកដឹកនាំកម្មករមកទីនេះគឺ ដើម្បីធ្វើជា
សាក្សីនិងទាមទារតវ៉ា ឱ្យសាលាដំបូងរាជ ធានីភ្នំពេញធ្វើការពិចារណាទាក់ទងទៅនឹងការវិនិច្ឆ័យលើករណីរបស់លោក
ដែលបានប្តឹង  ថ្នាក់ដឹកនាំសហជីពស៊ីខៅឌូ។ សម្លេងអ៊ុំ វិសាល«បងប្អូនកម្មករមកទីនេះដើម្បីធ្វើជាសាក្សីតវ៉ា ទាមទារ ស្នើឱ្យសាលាដំបូងរាជធានីភ្នំពេញធ្វើការពិចារណាទាក់ទងទៅនឹងការវិនិច្ឆ័យចេញដីការរបស់ខ្លួន..»

          លោកបន្តទៀតថា ច្បាប់របស់ស៊ីខៅឌូ ការកិបកេងលុយ ការប្រព្រឹត្តិអំពើពុករលួយត្រូវ បានចាត់ទុកថាជាកំហុស
ធ្ងន់ដូច្នេះថ្នាក់ដឹកនាំស៊ីខៅឌូត្រូវតែចាកចេញពីស៊ីខៅឌូជា បន្ទាន់ ហើយវាជាការទទួលខុសត្រូវរបស់មេដឹកនាំ។

សម្លេងបន្ត«ខ្ញុំសូមជម្រាបថាច្បាប់របស់ស៊ីខៅឌូការប្រព្រឹត្តិអំពើពុករលួយការកឹបកេងលុយត្រូវចាត់ទុកថាជាកំហុសធ្ងន់
ដូច្នេះថ្នាក់ដឹកនាំស៊ីខៅឌូត្រូវតែចាកចេញពីស៊ីខៅឌូ..
»

          កម្មការរិនីម្នាក់ឈ្មោះកែវ ចិន្តា មកពីរោងចក្រថប់បឺបានយល់ឃើញទាក់ទងទៅនឹង ករណីដែលសហការរីលោក
អាត់ធន់ប្តឹង នៅមុខសាលាដំបូងព្រឹមិញនោះថា វាមិនត្រឹមត្រូវ ទេពីព្រោះសម្ព័ន្ធសហជីពស៊ីខៅឌូកំពុងតែទាមទារប្រាក់ខែ
ជូនកម្មករ និងទាមទារឱ្យតុលាការ ដោះលេងមនុស្ស២១នាក់ដែលកំពុងតែជាប់ពន្ធនាគារ មិនគួរណាមកប្តឹងផ្តល់គ្នាដល់
តុលា ការបែបនេះទេ ទោះយ៉ាងណាយើងត្រូវដោះស្រាយគ្នាក្នុងស្ថាប័នជាមុនសិនដែរ។

សម្លេងកែវ ចិន្តា«ខ្ញុំគិតថាវាមិនត្រឹមត្រូវព្រោះអីយើងកំពុងតែទាមទារប្រាក់ខែកម្មករហើយក៏ទាមទារឱ្យគេដោះលេង២១
នាក់នឹងដែរ ដល់ពេលគាត់គិតឡើងប្តឹងផ្តល់ដល់តុលាការហ្មងចឹងរឿងបញ្ហាយើងដោះស្រាយផ្ទៃក្នុងសិនចាំយើងប្តឹងដល់
តុលាការ.
»

          លោកប៊ុត ប៊ុនឈាន មន្ត្រីច្បាប់នៅស៊ីខៅឌូបានប្រាប់ឱ្យដឹងដែរថា ការដាក់ពាក្យប្តឹង របស់លោកអ៊ុំ វិសាល និងអ្នក
ស្រី រឿន ច័ន្ទថន វាគ្រាន់តែជារឿងដែលពួកគេបានប្រឌិតឡើង ដែលមិនមែនជាការពិត ហើយមានភាគីទី បីនៅពី ក្រោយ
ខ្នង ដើម្បីជម្រុញឱ្យលោកអាត់ ធន់ លោក គង់ អាទិត្យ និងលោក ឯក សុភក្តី ឱ្យមានបញ្ហាពាក់ព័ន្ធកើតឡើងតែប៉ុណ្ណោះ។

សម្លេង ប៊ុត ប៊ុនឈាន«ខ្ញុំគិតថា .....................ដើម្បីជម្រុញមានបញ្ហាកើតឡើងចំពោះលោកអាត់ ធន់ លោក គង់ អាទិត្យ
និងលោក ឯក សុភក្តី....
»

          លោកណៃ វ៉ង់ដា មន្ត្រីផ្នែកច្បាប់នៅអង្គការលីកាដូបានយល់ឃើញទាក់ទងនឹងក្រុម កម្មករពីក្រុមដែលពួកគេធ្វើការ
ប្រឆាំង និងគាំទ្រនៅក្នុងរឿងការប្តឹងផ្តល់របស់ថ្នាក់ដឹកនាំ សហជីពស៊ីខៅឌូនោះដែរថា វាមិនមែនជារឿងអីដែលប្លែកហើយ
ថ្មីនោះទេ លោកប្រៀបធៀប ទៅនឹងរឿងរ៉ាវអ្នកបឹងកក់ដែរ ហើយលោកថា រឿងរ៉ាវទាំងអស់នោះគឺប្រាដកជាមានអ្នកនៅពី
ក្រោយខ្នង ឬអាចថាជារឿងពាក់ព័ន្ធនឹងនយោបាយពីព្រោះបណ្តឹងរបស់ស៊ីខៅឌូដែលគាំទ្រ ខាងរដ្ឋាភិបាល និងគាំទ្រ ខាង រោងចក្រមានការចាត់វិធានការភ្លាមៗពីតុលាការ។ លោកបន្តថា រឿងសំខាន់គួរតែត្រូវបានដោះស្រាយគ្នាក្នុងផ្ទៃក្នុង មិនគួរ
ណា មកប្តឹងផ្តល់គ្នាដល់តុលាការ ដូច្នេះនោះទេ។

សម្លេងណៃវ៉ងដា«រឿងនេះតាមពិតទៅវាអត់មានអីប្លែកទេ..................ពាក់ព័ន្ធនឹងនយោបាយពីព្រោះបណ្តឹងរបស់ស៊ី
ខៅឌូដែលគាំទ្រ
ខាងរដ្ឋាភិបាល និងគាំទ្រខាងរោងចក្រមានការចាត់ វិធានការភ្លាមៗពីតុលាការ..»

 

          បើទោះជាមានកម្មករតវ៉ា នៅមុខសាលាដំបូងរាជធានីភ្នំពេញជាពីរក្រុមក៏ដោយក៏មិនមានអំពើហិង្សាណាមួយ
ប្រឈម មុខដាក់គ្នានោះទេ ហើយក៏មិនមានការបង្ក្រាបពីប៉ូលីស ដែលត្រៀបចាំបង្ក្រាបនៅទីនោះដែរ រីឯតុលាការក៏បាន
លើកការ សាកសួរ នោះទៅពេលក្រោយទៀត៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com