វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
46
លោក​សម រង្ស៉ី​ ត្រឡប់​មក​ពី​បំពេញ​បេសក​កម្ម​ក្រៅ​ប្រទេស​​
បង្ហោះ​នៅ​វេលាមោ៉ង 11:27 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:
          ព្រះសង្ឃ ប្រជាពលរដ្ឋ អ្នករត់ម៉ូតូកង់បី និងអ្នកគាំទ្រប្រមាណជាង៣០០នាក់ នៅព្រឹកថ្ងៃអង្គារ៍ ទី២៥នេះ បានមក
ជួបជុំប្រមូលផ្តុំគ្នានៅព្រលានយន្តភ្នំពេញអន្តរជាតិ តាំងពីម៉ោង៧ព្រឹកដោយមាន ទឹកមុខសប្បាយរីករាយ និងមានសេចក្តី
សង្ឃឹមជឿជាក់ រងចាំទទួលលោកសម រង្ស៉ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលបានអញ្ចើញត្រឡប់មកពីបំពេញ បេសក
កម្មការ ទូតនៅក្រៅប្រទេសអស់រយៈពេល ជាច្រើនថ្ងៃកន្លងមក។
 
          លោកសម រង្ស៉ី បានមានប្រសាសន៍ នៅឯព្រលានយន្តហោះភ្នំពេញអន្តរជាតិប្រាប់ដល់អ្នកការសែតនោះថាការទៅ
បំពេញបេសកកម្មនៅក្រៅប្រទេសរយៈពេលប៉ុន្មានថ្ងៃមកនេះ  គឺលោកទទួលបាន   នូវជោគជ័យនិងមានការគាំទ្រពីប្រជា
ពលរដ្ឋ ខ្មែរដែលរស់នៅឯនាយសមុទ្រជាច្រើននាក់ ដូចជាបងប្អូន ប្រជាពលរដ្ឋខ្មែរគាំទ្រនៅក្នុងប្រទេសដែរ គឺមានទឹកចិត្ត
ផុសផុលមានសន្ទុះ គាំទ្រច្រើនជាងមុន។
សម្លេង«ខ្មែរយើងនៅឯនាយសមុទ្រមានទឹកចិត្តដូចខ្មែរនៅក្នុងប្រទេសគឺផុសផុលសម្បើមណាស់មិន ដែលឃើញចារន្តមិន
ដែល ឃើញសន្ទុះមិនដែលឃើញការគំាទ្រខាងក្រៅបែបនេះគឺមិនខុសពីស្រុកខ្មែរទេ
...»
          លោកសម រង្ស៉ី បានមានប្រសាសន៍ទាំងទឹកមុខញញឹមចំពោះមុខអ្នកសារព័ត៌មានបន្តទៀតថា លោកពុំដែលធ្លាប់
បានឃើញចារន្ត នៃការគាំទ្រពីប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសដូចជាពេលនេះទេ លោកថាចំហាយពីស្រុក ខ្មែរបានជះឥទ្ធិ
ពលទៅដល់រាល់ប្រទេសដែលមានប្រជាពលរដ្ឋខ្មែររស់នៅ។ ហើយប្រទេសអូស្ត្រាលីគឺគេមានការគាំទ្រ ជួយដល់ប្រទេស
កម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលកំពុងតែរង គ្រោះធ្ងនធ្ងរទៅៗនូវការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ការរឹបអូសយកដីធ្លី
លំនៅដ្ឋាន ក្រោមអំពើពុក រលួយ លោកថាសង្គមអន្តរជាតិគេធ្វើការថ្កោលទោសជាខ្លាំងទៅលើរដ្ឋាភិបាលលោកហ៊ុន សែន
ដែល បានបញ្ចេញភាពឃោរឃៅបាញ់សម្លាប់ប្រជាពលរដ្ឋ កម្មកររោងចក្រជាពិសេសដែលបានធ្វើឱ្យ សហគមន៍អន្តរជាតិ
គេមានការតក់ស្លុតភ្ញាក់ផ្អើល និងសម្រេចចិត្តត្រូវតែជួយដល់ប្រជារាស្ត្រខ្មែរឱ្យរួច ផុតពីរបបឃោរឃៅផ្តាច់ការសព្វថ្ងៃ។
សម្លេង«គេយល់ឃើញថាត្រូវតែជួយប្រជារាស្ត្រខ្មែរឃើញថាប្រជារាស្ត្រខ្មែររងគ្រោះ......សម្រេចចិត្តត្រូវ តែជួយដល់ប្រជា
រាស្ត្រខ្មែរ ឱ្យរួចផុតពីរបបឃោរឃៅផ្តាច់ការសព្វថ្ងៃនេះ
..»
          ទាក់ទិននឹងដំណោះស្រាយបញ្ហានយោបាយដែលកំពុងតែជាប់គាំងលោកសម រង្ស៉ីគូស បញ្ជាក់ ផងដែរថា និងមាន
ច្រក ចេញមួយទៀតគឺការព្យាយាមរកដំណោះស្រាយដោយសន្តិវិធី គោរពឆន្ទៈ របស់ប្រជារាស្ត្រខ្មែរជាធំ ហើយការចរចារ
ជំនួបរវាងថ្នាក់ដឹកនាំកំពូលនៅពេលខាងមុខនោះលោក   បានសង្កត់ធ្ងន់ថា ធ្វើយ៉ាងណា   គណបក្សដែលបានជាប់ឆ្នោត
គោរព ឆន្ទៈប្រជាពលរដ្ឋខ្មែរនៅក្នុងការដោះស្រាយចរចារដែលទាមទារឱ្យមានការផ្លាស់ប្តូរលោកមិនបានបញ្ជាក់អំពីជំនួប
រវាងថ្នាក់ដឹកនាំកំពូលរវាងគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិនៅពេលខាងមុខណាមួយនោះទេ។
សម្លេង«យើងមានច្រកចេញមួយទៀតត្រូវតែមានភាពព្យាយាមរកដំណោះស្រាយ  ដោយសន្តិវិធីហើយដោយគោរពឆន្ទៈ
ប្រជារាស្ត្រខ្មែរ
.....................»
 
          ចំណែកឯការគៀងគរប្រមូលផ្តុំប្រជាពលរដ្ឋធ្វើបាតុកម្មនៅថ្ងៃខាងមុខទៀតនោះ អាចនិងកើតមានប្រសិនបើការចរ
ចារ ត្រូវបានបញ្ចប់ដោយមិនមានលទ្ធផលផ្លែផ្កាកើតឡើង ហើយលោកក៏មិនទាន់សម្រេចនៅឡើយទេដោយរងចាំការតាម
ដានស្ថានការណ៍ចាប់ពីថ្ងៃនេះតទៅជាមុនសិន។
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com