វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
សន្តិសុខខណ្ឌដូនពេញ ចាប់អូសលោកស្រី មួរ សុខហួរ ចេញពីទីលានប្រជាធិបតេយ្យ​
បង្ហោះ​នៅ​វេលាមោ៉ង 11:31 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:
            លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដឹកនាំយុវជនប្រមាណជា៧ នាក់ ដោយដើរថ្មើជើងទៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបជុំនិងអាន ច្បាប់ស្តីពីសិទ្ធិនៃការចូលរួមជួបជុំប្រព្រឹត្តិទៅ ដោយសន្តិវិធី តែត្រូវបានក្រុមសន្តិសុខដែលមានឯក សណ្ឋានប្រដាប់ទៅដោយដំបង និងពាក់មួកគូប ចាប់សែងលោកស្រីចេញពីទីលានប្រជាធិបតេយ្យហៅ ទីលានផ្តាច់ការ។
          ដូចអ្វីដែលបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ បានសន្យាប្តេជ្ញាកាលពីម្សិល មិញនោះថា នឹងដឹកនាំទៅកាន់ទីលានប្រជាធិបតេយ្យជារៀងរាល់ថ្ងៃ ដើម្បីសម្តែងមតិ និងអនុវត្តន៍ សិទ្ធិនៃការជួបជុំ បញ្ចេញមតិទៅតាមច្បាប់នៃរដ្ឋធម្មនុញ្ញដែលបានចែង ក្នុងនាមលោកស្រីជា ប្រជា ពលរដ្ឋខ្មែរម្នាក់ ដែលមានសិទ្ធិជួបជុំ ចូលរួមដូចពលរដ្ឋខ្មែរដទៃទៀតដែរ។ លោកស្រីបាន អង្គុយ ផ្ទាល់ដី នៅបរិវេណទីលានប្រជាធិបតេយ្យ នៅចំពោះមុខអ្នកសារព័ត៌មាន និងបណ្តាញសង្គម ហ្វេសបុក ដើម្បីអានខិតប័ណ្ណផ្សព្វផ្សាយច្បាប់ស្តីអំពីសិទ្ធិឃាត់ខ្លួនដោយមន្ត្រីនគរបាលយុត្តិធម៌ គោល បំណងចង់អប់រំដល់យុវជន សន្តិសុខ និងមន្ត្រីសមត្ថកិច្ចដែលបានចាប់ទាញលោក ស្រីចេញ ពីទីលាន នោះ ឱ្យពួកគេបានយល់ នូវអ្វីដែលជាច្បាប់ត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវ ជៀសវាងការអនុវត្តន៍ តាមថ្នាក់ លើបញ្ជា ដោយមិនគិតពិចារណាច្បាស់លាស់។
សម្លេងមូរសុខហួរ«.....បានផ្សព្វផ្សាយអំពីច្បាប់របស់ខ្ញុំ.......................ប៉ុន្តែសូមឱ្យត្រូវតែប្រាប់ថា..»
          មិនទាន់នឹងបានអាននូវខិតប័ណ្ណនោះចប់ផង ស្រាប់តែក្រុមសន្តិសុខខណ្ឌ ទទួលបានបញ្ជាពី ថ្នាក់លើតាមអាយកូម បានចាប់គ្រៀកដៃលោកស្រីទាំងសងខាងទាញចេញពីទីនោះទៅ។
          មន្ត្រីច្បាប់នៃសមាគមសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា បានមានប្រសាសន៍នៅទីលាន ប្រជាធិបតេយ្យខណៈដែលសន្តិសុខកំពុងតែអូញទាញលោកស្រីមូរ សុខហួរនោះថា ទីលានប្រជាធិប តេយ្យគឺជាកន្លែងសម្រាប់ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល មកធ្វើការបញ្ចេញមតិ ដោយសន្តិវិធីស្រប ច្បាប់ មិនមែនជាទីកន្លែងកម្មសិទ្ធិនរណាម្នាក់នោះឡើយ ហើយរូបភាពបែបនេះជាការមិនល្អមើល មួយពីផ្នែកសង្គមជាតិអន្តរជាតិ និងបានធ្វើឱ្យខូចមុខមាត់ប្រទេសកម្ពុជាថែមទៀត។
សម្លេងណៃវ៉ងដា«ខ្ញុំថាវាអាក្រក់មើល ប្អូនមើល មើលដូចមនុស្សទាញព្រាត់អ៊ីចឹង រុញទៅរុញមក ច្រាន ទៅច្រានមក ជាពិសេសកម្លាំងសន្តិសុខសុទ្ធតែមនុស្សប្រុស ហើយទៅច្រានជាមួយមនុស្សស្រី គាត់ជា ស្ត្រីអីចឹងវាអាក្រក់មើលណាស់ ខូចមុខខូចមាត់ ប្រទេសអស់ដែលគេគិតថាជាប្រទេសកំពុងតែទៅលទ្ធី
ប្រជាធិបតេយ្យ.....»
          លោកគិតថា ដោយសារតែស្ថានភាពនៅក្នុងប្រទេសកម្ពុជាបែបនេះហើយ ទើបធ្វើឱ្យរបបលទ្ធិ
ប្រជាធិបតេយ្យបានដើរខុសគន្លង។ លោកថា លោកមិនពេញចិត្តនឹងទង្វើរបស់រដ្ឋាភិបាលដែលបញ្ជា ទៅអាជ្ញាធរ និងសន្តិសុខ មានសមត្ថកិច្ចក្រោមឱវាទ នាំគ្នាប្រព្រឹត្តិនូវទង្វើដូច្នេះឡើយ។ លោកបន្តថា សេរីភាពគួរតែបានផ្តល់ជូនប្រជាពលរដ្ឋខ្មែរវិញ ក៏ដូចជាឱ្យគណបក្សនយោបាយគាត់បញ្ចេញទស្សនៈ របស់គាត់ ប្រសើរជាជាងប្រជាពលរដ្ឋពួកគាត់លាក់ទុកក្នុងចិត្ត ហើយផ្ទុះចេញមកដោយកំហឹង និងអំពើ ហិង្សាផ្សេងៗ។
សម្លេងត«ខ្ញុំនិយាយដោយត្រង់ ខ្ញុំអត់ពេញចិត្តនិងទង្វើ ប្រទាញប្រទង់បែបនឹងទេ ហើយខ្ញុំគិតថាសេរី ភាពគួរតែប្រគល់ជូនប្រជាពលរដ្ឋវិញ ក៏ដូចជាឱ្យគណបក្សនយោបាយគាត់បញ្ចេញទស្សនៈរបស់គាត់..
          លោកបន្តទៀតថា សន្តិសុខរបស់ខណ្ឌ គ្រាន់តែជាអ្នករក្សាសណ្តាប់ធ្នាប់ ដូចជាមើលថែរក្សា សួនច្បារ មើលការកកស្ទះចរាចរណ៍ប៉ុណ្ណោះ ចំពោះសិទ្ធិក្នុងការរារាំងបុគ្គលណា ឬអ្នកតំណាងរាស្ត្រ ណាម្នាក់ ក្នុងការបញ្ចេញមតិ នោះលោកថា សន្តិសុខមិនមានសិទ្ធិធ្វើ និងមិនត្រឹមត្រូវតាមផ្លូវច្បាប់ទេ។
សម្លេងត«សន្តិសុខរបស់ខណ្ឌ គ្រាន់តែសន្តិសុខរក្សាសណ្តាប់ធ្នាប់ទេដូចជាមើលថែរក្សា សួនច្បារ មើលការកកស្ទះចរាចរណ៍ប៉ុណ្ណោះ ចំពោះសិទ្ធិក្នុងការរារាំងបុគ្គលណាឬអ្នកតំណាងរាស្ត្រ ណាម្នាក់ ក្នុងការបញ្ចេញមតិ ខ្ញុំគិតថាមិនមានសិទ្ធិទាល់តែសោះ..»
          ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីអះអាងថា នឹងបន្តប្រកាន់ជំហរមកកាន់ទីនេះទៀត បន្ទាប់ពីបញ្ចប់បេសកកម្មនៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តសៀមរាបរួចរាល់ ។ ទន្ទឹមនឹងនេះ លោកស្រីមូរ សុខហួរ ត្រូវបានគេចាត់ទុកថា ជាស្ត្រីដែលអង់អាចក្លាហានជាងគេ នៅ លើឆាកជាតិ អន្តរជាតិ និងជាស្ត្រីដែលមានភាពចាស់ទុំផ្នែកនយោបាយមួយនៅក្នុងប្រទេសកម្ពុជា ផងដែរ៕
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com