វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
អាជ្ញា​ធរ​ធ្វើ​ការ​បិទ​ផ្លូវ​នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ស្រប​ពេល​ដែល​តុលាការ​បើក​សវនា​ការ​លើ ​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំជន​សង្ស័យ​២១​នាក់​​
បង្ហោះ​នៅ​វេលាមោ៉ង 3:05 am ថ្ងៃ Friday 23rd May 2014អត្ថបទ​ដោយ:

ព្រះសង្ឃឯករាជ្យ សកម្មជនការពារសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិលជាតិអន្តរជាតិ សមាគម សហគមន៍ និងបងប្អូន ប្រជា
ពលរដ្ឋខ្មែររាប់រយនាក់បានមកប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំ ពេញនៅព្រឹកថ្ងៃអង្គារ៍ទី០៦ ខែឧសភា ដើម្បីទាម
ទារឱ្យតុលាការដោះលេងសកម្មជនការពារសិទ្ធិមនុ ស្ស និងកម្មករ២១នាក់ ដែលត្រូវបានតុលា ការបន្តដាក់ពន្ធនាគារអស់
រយៈពេលជាច្រើនខែកន្លងមក។

          ទន្ទឹមនិងនោះដែរ ក្រុមអាជ្ញាធរបានបិទផ្លូវច្រកចូលមុសាលាដំបូងរាជធានីភ្នំពេញ ខណៈដែល តុលាការបើកសវនា
ការ លើពាក្យសុំនៅក្រៅឃុំរបស់លោកវ៉ន ពៅ ប្រធានសមាគម ប្រជាធិបតេយ្យ    ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នក
២០នាក់ផ្សេងទៀត ដើម្បីរារាំងក្រុមប្រជាតវ៉ាទាមទារ កុំឱ្យពួក គេបានចូលទៅគៀកខាងមុខសាលាដំបូង ក្នុងនោះប៉ូលី ស
បានដាក់រនាំងដែកបន្លាលួសព័ទ្ធជុំវិញច្រកចូល    និងដាក់ឡានបាញ់ទឹកស្អុយជាច្រើនគ្រឿង    សម្រាប់ការពារ ទប់ស្កាត់
ប្រជាអ្នកតវ៉ា។

          ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមហៅកាត់ថា IMNSJ  ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បាន
មានថេរដីការទៅកាន់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរដែលឈរជើងបិទផ្លូវនៅទីនោះ    ថាអស់លោកដែល មកនៅទីនេះ
គឺមានបិទស្លាកលេខស្រាប់ និងមានឈ្មោះ ហើយខ្មែរពេញមួយនគរ  គេមិនអាធ្យាស្រ័យឱ្យអស់លោកប៉ូលីសនោះទេព្រះ
តេជ ព្រះគុណបន្តទៀតថា ទោះបីជាអស់លោក មើលមកមុខព្រះសង្ឃដែលជាអ្នកតវ៉ាជាមួយអាជ្ញាធរ និងសម្លឹងមើលមុខ
អាត្មា ក៏អាត្មាមិនខ្លាចនិងរុញរា ជាមួយការសម្លឹងរបស់ប៉ូលីសដែរ ព្រះតេជព្រះគុណបន្តថា     ថ្ងៃនេះការតស៊ូរបស់អាត្មាក៏
ដើម្បីជីវិតរបស់ អស់លោកដែរ បើអស់លោកមានប្រាក់ខែមួយលានទៅពីរលានជាសេចក្តីប្រាថ្នារបស់អាត្មា ដើម្បីឱ្យ ជាតិ
សាសន៍របសអាត្មារស់នៅប្រកបទៅដោយសេចក្តីថ្លៃថ្នូរ មិនមែនឱ្យជាតិអាត្មារស់ដោយសារការស៊ី ឈ្នួល និងប្រព្រឹត្តិអំពើ
ពុករលួយនោះទេ។

          ការបើកសវនាការកាត់ក្តីលើពាក្យសុំនៅក្រៅឃុំរបស់ជនសង្ស័យ២១នាក់នោះ     តុលាការសាលា   ដំបូងសាលា
ឧទ្ធរណ៍ និងតុលាការកំពូលបានបើកសវនាការនេះជាច្រើនលើកច្រើនសារមកហើយប៉ុន្តែលទ្ធផលតុលាការនៅតែសម្រេច
ក្តីឱ្យអ្នកទាំង២១នាក់ជាប់ពន្ធនាគារដដែល។ បើទោះជាមានការ ធានាពីក្រុមមេធាវី   និងប្រធានអង្គការសង្គមស៊ីវិលជាតិ
អន្តរជាតិធំៗមួយចំនូនក៏ដោយ។

          រហូតមកទល់និងព្រឹកថ្ងៃអង្គារ៍ទី០៦ ខែឧសភា នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច បើកសវនាការសារ
ជាថ្មីម្តងទៀតលើសំណុំរឿងដដែល។ មកទល់និងម៉ោង០៩ - ១០ ព្រឹក លទ្ធផលនូវ   មិនទាន់ចេញជាផ្លែផ្កាយ៉ាងណានៅ
ឡើយទេ។

         ចំណែកឯកងកម្លាំងអាជ្ញាធរ ត្រូវបានរិតបន្ទឹងសន្តិសុខ ការបិទផ្លូវ និងបានដេញអ្នកសារព័ត៌ មានជាតិ អ្នកឃ្លាំមើល
ការពារសិទ្ធិមនុស្សជាតិអន្តរជាតិ ជាច្រើនរូបឱ្យពួកគេចេញពីក្រុមអ្នកតវ៉ា និង   ចេញឱ្យឆ្ងាយពីប៉ូលីស ហើយប៉ូលីសបាន
ដាក់ ឡានទឹកជាច្រើនគ្រឿងដើម្បីត្រៀមបាញ់បំបែកក្រុមអ្នកតវ៉ា      ដែលកំពុងតែប្រមូលផ្តុំគ្នាកាន់តែច្រើនឡើងៗនោះ។

          សម្លេងក្រុមគ្រួសារ និងប្រជាពលរដ្ឋអ្នកតវ៉ា ជាច្រើននាក់កំពុងតែស្រែកទៅកាន់តុលាការព្រម ដោយសម្រក់ទឹកភ្នែក
ហូរមកលើផែនថ្ពាល់របស់ពួកគេស្ទើតែរីងស្ងួតទៅហើយ។ បេះដូងថ្មរបស់អ្នកដឹក នាំក៏ដូចជាតុលា ការហាក់ដូចជាមិនទាន់
បាន បង្ហាញពីការអាណិតស្រឡាញ់ដល់ក្រុមគ្រួសារ ព្រះសង្ឃ និងប្រជាពលរដ្ឋរបស់ខ្លួនទាល់តែសោះ ដែលពួកគាត់បាន
បង្ហូរទឹកភ្នែក និង    ឈាមស្រក់ចុះក្រាលលើធរណី ស្ទើតែក្លាយទៅជាមហាសមុទ្រសាគរទៅហើយ។  បណ្តាញព្រះសង្ឃ
សកម្មជន សហគមន៍ ប្រ ជាពលរដ្ឋ អ្នកតស៊ូមតិជាច្រើនរយនាក់សម្តែងការមិនពេញចិត្តចំពោះអាជ្ញាធរ  ដែលបិទផ្លូវច្រក
ចូលទៅ តុលាការហាមមិនឱ្យពួកគេបានចូលទៅរងចាំស្តាប់លទ្ធផល ជាហេតុធ្វើឱ្យមានឌឺដងដាក់គ្នាផងដែរ។ទោះជាយ៉ាង
ណាមិនមានអំពើហិង្សាណាមួយប្រឈមមុខដាក់គ្នានោះទេ មកដល់ម៉ោងប្រមាណ១១។

 

          នៅម៉ោងប្រមាណជា២:00រសៀល មុខសាលាដំបូងរាជធានី សហគមន៍បឹងកក់ ប្រជាពលរដ្ឋជា ច្រើននាក់បាននាំ
គ្នាស្រែក ច្រៀង រាំដើម្បីបំបាត់នូវភាពទុក្ខកង្វល់ របស់ពួកគេ និងជួយលើកទឹកចិត្ត   ដល់អ្នកចូលរួមក៏ដូចជាលើក ទឹកចិត្ត
ដល់ ក្រុមគ្រួសារ និងអ្នកទាំង២១នាក់ដែលតុលាការបានកាត់ក្តី ទាំងអយុត្តិធម៌ដល់ជនមិនមានទោស។ ចៅក្រមស៊ើបសួរ
ក្តីថ្ងៃនេះ បានតែមនុស្ស១៨នាក់ប៉ុណ្ណោះ រីឯ លោកវ៉ន ពៅ លោក   ថេង សាវឿន    និងលោកច័ន្ទ ពុទ្ធស័ក្ក ត្រូវបានលើក
សវនាការ ទៅថ្ងៃទី២០ ខែឧសភា ចំណែកអ្នក១៨នាក់ដែលតុលាការបានសាកសួរ   និងត្រូវប្រកាសសាលក្រមជាផ្លូវការ
នៅថ្ងៃទី៣០ ចុង ខែឧសភាខាងមុខនេះ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com