ដើមបណ្តឹងរដ្ឋប្បវេណីនៃតុលាការសាលាក្តីខ្មែរក្រហម០០២ ម្នាក់គឺលោក រឿន កុសល នៅថ្ងៃច័ន្ទទី ២៧ ខែតុលានេះ
បានធ្វើកូដកម្មបង្អត់អាហាតែម្នាក់ឯងនៅទីលានប្រជាធិបតេយ្យការធ្វើកូដកម្មបង្អត់អាហាតែម្នាក់ឯងនេះធ្វើឡើងក្រោយ
ពេលដែលលោកបានទទួលនៅសាលក្រុមដោយសាលាអង្គជុំនំជំរះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមបានចេញសេចក្តី
ប្រកាសរួចមក ការធ្វើកូដកម្មរបស់លោកក្នុងថ្ងៃនេះគឺដើម្បីទាមទារសិទ្ឋិសុំប្តឹងសាទុក្ខទៅតុលាកំពូលនៃសាលាក្តីខ្មែរ
ក្រហម ដើម្បីប្រឆាំងទៅនិងសេចក្តីប្រកាសសាលក្រុមដោយសាលាអង្គជុំនំជំរះសា លាដំបូង។
លោករឿន កុសល បានឱ្យដឹងនៅកន្លែងធ្វើកូដកម្ម ថ្ងៃទី ២៧ ខែ តុលានេះថា ការធ្វើកូដកម្មរបស់លោកព្រោះតែ សាល
ក្រុមសាលាអង្គជុំជំរះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម ដែលបានចេញសេចក្តីប្រកាសកាលពីថ្ងៃទី ០៧ ខែ សីហា ឆ្នាំ
២០១៤កន្លងទៅនេះមិនមានភាពយុត្តិធម៌សម្រាប់ជនរងគ្រោះដែលសាលាក្តីខ្មែរក្រហមកំពុងតែកាត់ក្តីនាពេលបច្ចុប្បន្ន
លោក រឿនកុសល បានបន្ថែមថា ចាប់តាំងពីលោក បានដាក់ពាក្យបណ្តឹងទៅតុលាការសាលាក្តីខ្មែរក្រហម កាលពីឆ្នាំ
២០០៩ មកគឺមិនដែលបានទទួលព័ត៌មានណាមួយពីតុលាការគ្រប់ជ្រុងជ្រោយដល់រូបលោកនោះទេ លោក រឿនកុស
លបានបញ្ជាក់ប្រាប់ថា« ការសម្រេចចិត្តរបស់ សាលាអង្គជុំនំជំរះនៃសាលាក្តីខ្មែរក្រហម គឺជាការសម្រចចិត្តមួយដែល
លម្អៀងនិងកាត់ក្តីទៅតាមការដាក់សម្ពាធពីអ្នកនយោបាយ ដោយមិនបានឈរនៅនៅលើគោលការណ៍តុលាការឯក
រាជ្យដោយមានការជ្រៀតជ្រែកពីអ្នកនយោបាយ»
លោករឿន កុសល បានប្រាប់បញ្ជាក់ថា ការកាត់ក្តីរបស់ប្រព័ន្ឋតុលាការនេះ គឺបានបំភ្លៃអង្គហេតុដោយបានចោទ ជន
ជាប់ចោទគឺ លោក នួន ជា និងលោក ខៀវ សំផនថា ជាអ្នកដែលបានប្រល័យពូជសាសន៍ប្រឆាំងមនុសជាតិ និងឧក្រិ
ដ្ឋកម្មសង្គ្រាម លោកបានបញ្ជាក់ប្រាប់ថា អ្នកដែលបានប្រល័យពូជសាសន៍ ប្រឆាំងមនុស្សជាតិនិងធ្វើបទឧក្រិដ្ឋកម្មស
ង្គ្រាមនេះ គឺវាមិនមែនជាលោក នួន ជា និងលោក ខៀវ សំផន នោះទេ ហើយអ្នកដែលបានធ្វើបទឧក្រិដ្ឋកម្មសង្គ្រាម
និងប្រឆាំងមនុស្សឃាតមែនទែននោះគឺជាអំពើឈ្លានពានរបស់បរទេសតែប៉ុណ្ណោះគឺស្ថិត នៅក្នុង ចន្លោះពីថ្ងៃ ១៧ មេ
សា រហូតទៅដល់ថ្ងៃ ៦ មករា វាគឺជាអំពើមួយឈ្លានពាន អំពើឆក់ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាជនខ្មែរ ដើម្បីសម្លាប់រម្គា
លប្រជាជនខ្មែរតែប៉ុណ្ណោះ និងបង្ខំឱ្យប្រជាជនខ្មែរទាំងអស់ធ្វើជារណបស្ថិតនៅក្រោមនយោបាយ ឥណ្ឌូចិន ដែលន
យោបាយទាំងនេះ វាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុងហាណូយ។
លោក រឿន កុសល បានលើកឡើងថា ការកាត់ក្តីរបស់តុលាការសាលាអង្គជុំនំជំរះសាលាដំបូងនៃសាលាក្តីខ្មែរ
ក្រហមដែលបានចេញសាលក្រុម កាលពីថ្ងៃទី ០៧ ខែ សីហា កន្លងទៅថ្មីៗនេះ គឺជាការកាត់ក្តីមួយដ៏អយុត្តិធម៌ របស់
តុលាការ លោកថា« សូម្បីតែលោកដែលជាដើមបណ្តឹងក៏តុលាការមិនដែលបានសាកសួរយោបល់រប ស់លោកបាន
សូម្បីបន្ថិចឪឡើយ ហើយចំពោះការកាត់ក្តីនេះគឺជាការកាត់ក្តីទៅតាមការប្រឌិតភស្តុតាងពីតុលាការ»។
ទោះជាយ៉ាងណាក៏ដោយ ដើមបណ្តឹងរដ្ឋប្បវេណីនៃតុលាការសាលាក្តីខ្មែរក្រហម ០០២ ម្នាក់នេះបានបញ្ជាក់ថា ការ
កាត់ក្តីរបស់តុលាការទៅលើជនជាប់ចោទ សុំណុំរឿង០០២ គឺជាការកាត់ក្តីខុសរបស់តុលាការ ព្រោះតែមាន ការជ្រៀ
តជ្រែកពីអ្នកនយោបាយ ព្រោះតែតាំងពីលោកបានដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីស្វែងរកយុត្តិធម៌ ជូនដល់ជនរ
ងគ្រោះនោះ បែរជាតុលាការមិនដែលបានសាកសួរយោបល់ពីលោកបានសូម្បីតែបន្តិច ហើយនេះវាសបញ្ជាក់ឱ្យឃើ
ញពីភាពមិនយុត្តិធម៌របស់តុលាការស្រុកខ្មែរ។ លោក រឿន កុសល បានបញ្ជាក់ប្រាប់ថា« លោក មានភស្តុតាងគ្រប់
គ្រាន់ក្នុងការបង្ហាញដល់តុលាការ ក៏ប៉ុន្តែកន្លងមកលោកធ្លាប់បានព្យាយាមដាក់ពាក្យបណ្តឹង ទៅតុលាការនិងបានព្យា
យាមបង្ហាញនៅភស្តុតាងមួយចំនួនទៅតុលាការដែរ តែមេធាវីនិងសហមេធាវីនាំមុខ តែងតែព្យាយាមបដិសេធ »លោ
កបានបញ្ជាក់ថា« ការបដិសេធពីសហមេធាវីឬក៏ពីមេធាវីនេះ គឺជាការរារាំងមួយដ៏ធំសម្រាប់រូបលោក»។