តំណាងប្រជាពលរដ្ឋរងគ្រោះដីធ្លីពិការដៃម្នាក់ ឈ្មោះផន ណុល នៅព្រឹកថ្ងៃច័ន្ទទី២៧ ខែតុលា ឆ្នាំ ២០១៤ នេះ ត្រូវបាន
ចៅក្រម ស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារពីបទចោទប្រកាន់ពីតុលាការថា បានលួចសម្ភារៈរបស់ក្រុមហ៊ុន SEZ
របស់ក្រុមហ៊ុនលោកលី យ៉ុងផាត់ អភិវឌ្ឈន៍ដាំដំណាំអំពៅនៅ ក្នុងខេត្តកោះកុង ស្របពេលដែលរូបគាត់ជាតំណាងពល
រដ្ឋរងគ្រោះដីធ្លីសកម្មម្នាក់ក្នុងការតស៊ូទាម ទាររកដំណោះស្រាយបញ្ហាទំនាស់ដីធ្លី។
អ្នកសម្របសម្រួល សមាគមសិទិ្ធមនុស្សអាដហុក ប្រចាំខេត្តកោះកុង លោកនាង បូរ៉ាទីណូ បានប្រាប់តាមទូរស័ព្ទដល់វិទ្យុ
សំឡេងព្រះសង្ឃឯករាជ្យឱ្យដឹងថា តំណាងពលរដ្ឋរងគ្រោះដីធី្លដែលត្រូវបានតុលាការឃុំខ្លួនគឺឈ្មោះផន ណុល អាយុ៤៨
ឆ្នាំ មានទីលំនៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។
មន្ត្រីសមាគមអាដហុកខេត្តកោះកុងរូបនេះបានលើកឡើងថា ការចាប់ឃុំខ្លួនពីសំណាក់តុលាការ គឺជាអំពើអយុត្តិធម៌មួយ
សម្រាប់ពលរដ្ឋរងគ្រោះដោយសារដីធ្លី ដោយគ្រាន់តែពួកគាត់តស៊ូមតិទាមទារ រកដំណោះស្រាយដ៏ត្រឹមត្រូវមួយត្រូវបាន
ជនមានអំណាចប្រើប្រាស់ប្រព័ន្ធតុលាការចាប់ឃុំខ្លួនទៅ វិញ។
មន្ត្រីសម្របសម្រួលសមាគមអាដហុកលោក នាង បូរ៉ាទីណូ បានប្រាប់ឱ្យដឹងបន្ថែមទៀតថា ករណី ដែលតុលាការបាន
ចោទប្រកាន់មកលើតំណាងប្រជាពលរដ្ឋរងគ្រោះដីធ្លីលោកផន ណុល ពីបទលួចសម្ភារៈសំណង់របស់ក្រុមហ៊ុនលោកលី ់
យ៉ុងផាត់ បើតាមលោក និងមេធាវីការពារជនរងគ្រោះបានពិ និត្យមើលលើសំណុំរឿងខាងលើនេះ មិនមែនមានតែជនរង
គ្រោះម្នាក់ប៉ុណ្ណោះទេ គឺមានទាំងអាជ្ញាធរ ផងដេរ ដែលបានជួយទៅប្រមូលសម្ភារៈ ខណៈដែលក្រុមហ៊ុនបានធ្វើរបងព័ទ្ធ
ជុំវិញ ដោយបាំងផ្លូវ និងបាំងដីរបស់ប្រជាពលរដ្ឋ ទើបពលរដ្ឋរងគ្រោះទាំងនោះសម្រេចចិត្តប្រមូលសម្ភារៈរបស់ក្រុមហ៊ុន
លោកលី យ៉ុងផាត់ទុកដើម្បីឱ្យមានការដោះស្រាយទំនាស់ដីធ្លី ជាមួយប្រជាពលរដ្ឋរងគ្រោះពីសំណាក់ក្រុមហ៊ុនជាមុន
សិន។
ទន្ទឹមនឹងនោះ លោកបូរ៉ាទីណូ បានលើកសំដីរបស់តុលាការប្រាប់ឱ្យដឹងថា តុលាការត្រូវតែចាប់ឃុំដាក់ពន្ទនាគារដើម្បីកុំ
ឱ្យពលរដ្ឋមានទំនាស់ដីធ្លីការតវ៉ាស្រែកឡូឡា នៅមុខសាលាដំបូងខេត្តកោះកុងជាបន្តទៀត ពីព្រោះវាបានធ្វើឱ្យខូច
សណ្តាប់ធ្នាប់សាធារណៈ។ ក្រោយពីធើ្វការសាកសួរជាងពីរម៉ោង តុលាការ ក៏សម្រេចឃុំខ្លួនសកម្មជនរូបនោះ ដែល
បណ្តាលឲ្យមានការខឹងសម្បារ និងស្រែកទាមទាររកយុតិ្តធម៌ពីសំណាក់ពលរដ្ឋដែលមកគាំទ្រនៅមុខសាលាដំបូងពាស
ពេញផ្លូវ។
ករណីខាងលើនេះ ត្រូវបានមន្ត្រីសមាគមអាដហុកចាត់ទុកថា ការតវ៉ាទាមទាររកដំណោះស្រាយពីសំ ណាក់ប្រជាពលរដ្ឋ
ជាសិទ្ធិសេរីភាពរបស់ពួកគាត់ ដើម្បីឈានទៅដល់ការដោះស្រាយបញ្ហាជម្លោះដីធ្លី របស់ប្រជាពលរដ្ឋរហូតទទួលបាននូវ
លទ្ធផល ជាមួយគ្នានោះ ការចាប់តំណាងរបស់ពលរដ្ឋរងគ្រោះ ដាក់ពន្ធនាគារ គឺជារឿងមួយអយុត្តិធម៌បំផុតសម្រាប់ប្រ
ជាពលរដ្ឋ។