មន្រ្តីនៃអាជ្ញាធរស្រុកថ្មបាំងខេត្តកោះកុងនៅតែបន្តធ្វើការលួងលោមដល់ប្រជាពលរដ្ឋក្នុងតំបន់ស្ទឹងជាយអារ៉ែង ដើម្បីអនុ
ញ្ញាតឱ្យក្រុមហ៊ុនចិនស៊ីណូហាយដ្រូដាក់ការសិក្សាស្រាវជ្រាវបង្កើតទំនប់វាអគ្គិសនី ក៏ប៉ុន្តែទោះជាយ៉ាងណាប្រជាពលរដ្ឋ
ជនជាតិជងនិងប្រជាពលរដ្ឋជនជាតិដើមភាគតិចក្នុងតំបន់ស្ទឹងជាយអារ៉ែងភាគច្រើនមិនព្រមតាមការលួងលោមរបស់អា
ជ្ញាធរស្រុកថ្មបាំងខេត្តកោះកុងនោះទេ។ ដោយសារតែប្រជាពលរដ្ឋក្នុងតំបន់នោះបានអះអាងថា ប្រសិនណាបើមានការ
សិក្សាស្រាវជ្រាវដើម្បីបង្កើតទំនប់វារីអគ្គិសនី នោះមានការបះពាល់ ដល់ការរស់នៅរបស់ពួកគាត់ដែលជាជនជាតិជងនិង
ជនជាតិដើមភាគតិចក្នុងតំបន់នោះយ៉ាងខ្លាំង។
កាលពីព្រឹកថ្ងៃទី ២៥ ខែ តុលា អាជ្ញាធរខេត្តកោះកុង មានលោក ភន់លីវារៈជាអភិបាលរងខេត្តកោះកុង លោកទូសាវុធ
អភិបាលស្រុកថ្មបាំង លោក សៀវសាបាន អភិបាលរងស្រុកថ្មបាំង លោក អ៊ុចទូច នាយករដ្ឋបាលខេ ត្តកោះកុង លោក
វឿន ឈិន នាយករដ្ឋបាលស្រុកថ្មបាំង លោកស៊ឹម វ៉ារី អធិការស្រុកថ្មបាំង និង តំណាងមន្ទីរ ពាក់ព័ន្ឋជុំវិញខេត្ត រួមជាមួ
យនិងកម្លាំងប្រដាប់អាវុធមួយចំនួនទៀត មានដូចជា កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថជាដើម ដោយបាន
ធ្វើដំណើរដោយមធ្យោបាយរថយន្ត ៦ គ្រឿង និងម៉ូតូ ២២ គ្រឿង ចុះទៅតំបន់ អារ៉ែង ប្រជុំនៅសាលារៀនមួយដែលស្ថិ
តនៅក្នុងភូមិ សំរោង ឃុំប្រឡាយ។
កិច្ចប្រជុំនេះមានអ្នកចូលរួមដូចជា ប្រធានក្រុមប្រឹក្សាឃុំទាំង ៣ និងប្រធាន អនុប្រធានភូមិទាំង ៨ ហើយការចូលរួមប្រ
ជុំនេះ មានប្រជាពលរដ្ឋចូលរួមតែ ៩ នាក់ប៉ុណ្ណោះ ពួកគាត់ទាំងនោះមកពីភូមិជំនាប់ ៣ នាក់និងភូមិប្រឡាយ៦នាក់។
ការប្រជុំរបស់មន្រ្តី អាជ្ញាធរនៃស្រុកថ្មបាំងខេត្តកោះកុងទាំងនេះ ក្នុងគោលបំណងដើម្បីនិងធ្វើការបញ្ចុះបញ្ចូលលដល់
ប្រជាពលរដ្ឋជនជាតិជងនិងប្រជាពលរដ្ឋជនជាតិដើមភាគតិចដែលមានទីលំនៅស្ថិតនៅតំបន់ស្ទឹងជាយអារ៉ែងឱ្យព្រម
ធ្វើការចាកចេញពីតំបន់រស់នៅបច្ចុប្បន្នទៅតាំងលំនៅថ្មី ហើយព្រមទទួលយកសំណងរបស់មន្រ្តីអាជ្ញាធរទាំងនោះនិង
ក្រុមហ៊ុនចិនស៊ីណូហាយដ្រូដែលមានគម្រោងដើម្បីបង្កើតទំនប់វារីអគ្គិសនីឡើង។
ក្រោយពេលដែលកិច្ចប្រជុំនេះបានធ្វើឡើងរួចមក ជាលទ្ឋផលប្រធានក្រុមប្រឹក្សាឃុំទាំងអស់ព្រមស្នើឱ្យក្រុមហ៊ុនចុះ
សិក្សាស្រាវជ្រាវបង្កើតទំនប់វារីអគ្គិសនី ហើយចំណែកមេភូមិមួយចំនួនទៀតព្រមឯកភាពតាមប្រធានក្រុមប្រឹក្សាលើ
កលែងតែប្រធានភូមិ នៃឃុំជំនាប់តែម្នាក់គត់ដែលមិនព្រមអនុញ្ញាតឱ្យក្រុមហ៊ុនស៊ីណូហាយដ្រូចុះធ្វើ កាសិក្សាស្រាវ
បង្កើតទំនប់វារីអគ្គិសនីឡើង។
ចំពោះប្រជាពលរដ្ឋទាំង ៩នាក់ដែលបានចូលរួមនៅកិច្ចប្រជុំនោះវិញ ២ នាក់បានព្រមតាមការបញ្ចុះបញ្ចូលនិង ឯក
ភាពតាមប្រធានក្រុមប្រឹក្សាឃុំ ប៉ុន្តែប្រជាពលរដ្ឋទាំង៧ នាក់ផ្សេងទៀតដែលបានចូលរួមក្នុងកិច្ចប្រជុំនោះបា នធ្វើកា
របដិសេធ។គួរបញ្ជាក់ថាការប្រជុំនេះមិនបានធ្វើកំណត់ហេតុច្បាស់លាស់នោះទេ ការប្រជុំរបស់មន្រ្តីនៃអាជ្ញាធរស្រុ
កថ្មបាំងនិងមន្រ្តីនៃអាជ្ញាធរខេត្តកោះកុងនេះ មានប្រជាពលរដ្ឋជាច្រើនដែលបានដឹងអំពីកិច្ចប្រជុំនេះ ក៏ប៉ុន្តែប្រជាព
លរដ្ឋទាំងនោះមិនបានទៅចូលរួមនៅក្នុងកិច្ចប្រជុំនេះនោះទេ ដោយសារតែមិនបានដឹងអំពីគម្រោងនិងមិនបានប
ញ្ជាក់អំពីអង្គហេតុនៃអង្គប្រជុំនោះបានច្បាស់លាស់ កិច្ចប្រជុំនោះបានបញ្ចប់នៅម៉ោងប្រមាណជា ១២ ថ្ងៃ ត្រង់។
មួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំរួចមកគឺនៅថ្ងៃទី ២៦ ខែ តុលាឆ្នាំ ២០១៤ ប្រជាពលរដ្ឋជនជាតិជងនិងប្រជាពលរដ្ឋជនជាតិ
ដើមភាគតិចដែលរស់នៅក្នុង តំបន់នោះ ពួកគាត់មានការភ័យខ្លាចទៅហ្នឹងការជម្លៀសចេញពីតំបន់ស្រុកកំណើតរប
ស់ពួកគាត់ ដោយពលរដ្ឋទាំងនោះបានធ្វើពិធីបន់ស្រន់ឬពិធីបួងសួងមួយនៅក្រោយសាលាបឋមសិក្សាជំនាប់ ភូមិជំ
នាប់ ឃុំជំនាប់ ស្រុក ថ្មបាំង ខេត្តកោះកុង ដើម្បីសុំអង្វរដល់អ្នកតាដែលជាអ្នកគ្រប់គ្រងនិងថែរក្សានៅតំបន់អារ៉ែងឱ្យ
លួងលោមដល់ ក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ បញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ស្ទឹងជាយអារ៉ែង។ នៅក្នុ
ងពិធីនោះ ប្រជាពលរដ្ឋទាំងនោះបានអះអាងថា ទោះបីជាមានមន្រ្តីនៃអាជ្ញាធរខេត្តឬមន្រ្តីនៃរដ្ឋាភិបាលបង្ខំពួកគាត់ឱ្យ
ធ្វើការចាកចេញពីតំបន់នោះយ៉ាងណាក៏ដោយ ក៏ពួកគាត់មិនព្រមចាកចេញដែរ ពួកគាត់ទាំងនោះអះអាងថា សុខចិត្ត
ស្លាប់នៅលើទឹកដីភូមិកំណើត ពីព្រោះថាបើចាកចេញ នោះនិងមានការខាតបង់ជាច្រើនដូចជា ប្រពៃណីជងដែលកំពុ
ងតែប្រព្រិត្តធ្វើរាល់ថ្ងៃ សាកសពដូនតាក៏លែងបានរក្សាទុក កន្លែងគោរពបូជា ស្រែចំការ កន្លែងខ្វាលគោ ក្របី ធនធា
នធម្មជាតិ សត្វកម្រជាច្រើន ជាពិសេសនោះ គឺជនជាតិជងប្រឈមទៅនឹងការបាត់បង់អត្តសញ្ញាណ។
គួរបញ្ជាក់ថា ប្រមុខដឹកនាំរដ្ឋាភិបាលលោក ហ៊ុន សែន ធ្លាប់បានសន្យាជាមួយអ្នកស្រឡាញ់ការពារធនធានធម្ម ជាតិនិ
ងប្រជាពលរដ្ឋទូទៅថានឹងមិនមានការសាងសង់ទំនប់វារីអគ្គសនីនៅតំបន់ព្រៃធនធានធម្មជាតិស្ទឹងអារ៉ែងនោះទេសម្រា
ប់អាណត្តិទី០៥ឆ្នាំ២០១៤នេះ។ស្របពេលជាមួយគ្នានោះប្រធានគណបក្សសង្គ្រោះជាតិនិងជាតំណាងរាស្ត្រមណ្ឌល
កំពង់ចាមលោកសមរង្ស៊ីក៏បានជួបពិភាក្សាកិច្ចការងារមិនបានគ្រោងទុកជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខណៈ
ដែលសភាបើកសម័យប្រជុំរបស់ខ្លួនកាលពីខែមុនដែលលោកហ៊ុន សែននិងលោកសម រង្ស៊ីអ្នកទាំងពីរនាក់បានជជែក
ពិភាក្សាគ្នានិយាយពីបញ្ហាតំបន់ព្រៃធនធានធម្មជាតិស្ទឹងជាយអារ៉ែង ពាក់ព័ន្ធការអភិវឌ្ឈន៍សាងសង់តំបន់ធម្មជាតិឱ្យ
ទៅជាតំបន់ថ្មីមួយដែលមានទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាស់ជាមួយចលនអ្នកស្រឡាញ់និងការពារធម្មជាតិ ចុងក្រោ
យរួមទាំងពលរដ្ឋអ្នកស្រុកជនជាតិដើមភាគតិចជងផងកំពុងតែរស់នៅទីនោះ ដោយពួកគេមិនយល់ព្រមទៅនឹងការអ
ភិវឌ្ឈន៍របស់រដ្ឋាភិបាលខាងលើនេះ។
បន្ទាប់ពីមានការសន្យាពីថ្នាក់ដឹកនាំនយោបាយជាន់ខ្ពស់រួចមកបញ្ហាការសាងសង់ទំនប់វារីអគ្គិសនីនៅក្នុងតំបន់ស្ទឹង
ជាយអារ៉ែងធ្លាប់មានស្ថានភាពស្ងប់ស្ងាត់ជាងមុនហើយមន្ត្រីរបស់រដ្ឋាភិបាលក៏មិនសូវជាឃើញមានការបន្តធ្វើសកម្ម
ភាពរបស់ខ្លួនចុះទៅសិក្សាស្រាវជ្រាវនៅតំបន់នោះដូចពីប៉ុន្មានខែមុន។ ដោយឡែកនៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែតុលា
ឆ្នាំ២០១៤កន្លងទៅនេះ យើងឃើញថា មន្រ្តីនៃអាជ្ញាធរខេត្តកោះកុងបានដឹកនាំក្រុមប្រឹក្សាស្រុកខេត្តនិង ក្រុមប្រឹក្សា
ឃុំរួមជាមួយនិងកងកម្លាំងប្រដាប់អាវុធមានដូចជាកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថជាដើមដើម្បីធ្វើការប
ញ្ចុះបញ្ចូលដល់ប្រជាពលរដ្ឋជនជាតិជងរស់នៅតំបន់ស្ទឹងជាយអារ៉ែងឱ្យព្រមផ្លាស់ប្តូទីតាំងថ្មី ជាបន្តទៀត។
ដោយសារមានការតវ៉ាទាមទារយ៉ាងស្វិតស្វាញពីប្រជាពលរដ្ឋ បណ្តាញព្រះសង្ឃឯករាជ្យ បណ្តាញយុវជន អង្គការ
ចលនាមាតាធម្មជាតិ រូមទាំងអង្គការសង្គមស៊ីវិលជាច្រើនស្ថាប័នទៀត បានធ្វើឱ្យថ្នាក់ដឹកនាំគណបក្សទាំងពីរជាពិ
សេសលោកហ៊ុនសែននិងលោកសមរង្ស៊ីបានសន្យថា នឹងមិនអភិវឌ្ឈន៍សាងសង់ទំនប់វារីអគ្គិសនីនោះទេ ដោយថ្នា
ក់ដឹកនាំកំពូលទាំងពីររក្សាទុកតំបន់ស្ទឹងជាយអារ៉ែងនេះជាមត៌តកបេតិកភណ្ឌដ៏មានតម្លៃរបស់ធនធានធម្មជាតិចុង
ក្រោយគេនេះទុកជាសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់។
ក៏ប៉ុន្តែចាប់តាំងពីមន្រ្តីនៃអាជ្ញាធរខេត្តកោះកុងបានចុះទៅបញ្ចុះបញ្ចូលប្រជាពលរដ្ឋក្នុងតំបន់នោះឱ្យជម្លៀសចេញរួ
ចមក ប្រជាពលរដ្ឋទាំងនោះមានការភ័យខ្លាចទៅនឹងការជម្លៀសរបស់មន្រ្តីអាជ្ញាធរខេត្តយ៉ាងខ្លាំងហើយវាក៏ជារឿង
មួយដែលមន្រ្តីអជ្ញា ធរស្រុកនិងខេត្តកោះកុងមិនគោរពទៅតាមការសម្រេចរបស់ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាយ៉ា
ងច្បាស់។