លោកជំទាវឡោកខេងជាតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជានិងជាសមាជិកគណៈកម្មការទី១នៃរដ្ឋសភាទទួល
ពាក្យបណ្តឹងនិងអង្គេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភា នៅព្រឹកថ្ងៃព្រហស្បនិ៍ទី ២៣ ខែតុលានេះ បានបញ្ជាក់ ប្រាប់ដល់
ប្រជាពលរដ្ឋ ដែលចូលរួមក្នុងការប្រារព្ឋខួបលើកទី ២៣ តុលា និងដើម្បីជំរុញឱ្យប្រទេសជាហត្ថលេខី គោរពតាមកិច្ចព្រម
ព្រៀងនោះថា រូបគាត់និងមិនប្រើភាសា៧មករានៅក្នុងថ្ងៃ ២៣ ខែតុលាដែលជាថ្ងៃនាំឱ្យកម្ពុជាមានសន្តិភាពជាដាច់ខាត។
ជាមួយនិង សម្លេងស្រែកហោកញ្ជ្រាវរបស់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងថ្ងៃប្រារព្ឋខួប២៣ តុលាក្នុងការជុំរុញឱ្យបណ្តា
ប្រទេស ដែលជាហត្ថលេខី គោរពទៅតាមកិច្ចព្រមព្រៀង ដែលបានចេញសេចក្តីសម្រេច កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ
១៩៩១។
នៅក្នុងការប្រារព្ឋកិច្ចព្រមព្រៀង២៣តុលានេះ លោកស្រីឡោកខេងជាសមាជិកគណៈកម្មការទី១នៃរដ្ឋសភាបានលើក
ឡើងថាអ្នកស្រីពិតជាធ្វើការគាំទ្រចំពោះការប្រារព្ឋខួប២៣តុលានេះឡើងដែលជាថ្ងៃមួយធ្វើឱ្យកម្ពុជាទទួលបានសន្តិភាព និងសូមធ្វើការអបអរសាទរជាមួយនិងព្រះសង្ឃនិងប្រជាពលរដ្ឋទាំងអស់ ហើយថ្ងៃ ២៣ តុលា នេះទៀតសោត គឺជាថ្ងៃមួ
យដែលធ្វើឱ្យកម្ពុជាបានទទួលនៅលិទ្ឋិប្រជាធិបតេយ្យដោយមានការរួបរួមគ្នាជាច្រើនគ ណបក្សនិងជាច្រើនភាគីដើម្បីឱ្យ
ប្រែក្លាយទៅជាខ្មែរតែមួយនិងដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ។
លោកស្រីបានបញ្ជាក់ថា ទ្វីត្បិតបើកម្ពុជាបានធ្វើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលានេះហើយក៏ពិតមែន
ក៏ប៉ុន្តែកម្ពុជាជាក់ស្តែងមិនទាន់មាន សន្តិភាព សន្តិសុខសង្គម និងឯកភាពគ្នានៅឡើយទេអ្វីដែលធ្វើឱ្យសម្លេងរបស់ប្រជា
ពលរដ្ឋខ្មែរនៅក្នុងខណៈនោះធ្វើការហោកញ្ជ្រាវយ៉ាងខ្លាំងនៅមុខរដ្ឋសភាជាតិនោះ គឺនៅពេលដែលលោកស្រីឡោកខេង
បញ្ជាក់ថា មិនប្រើភាសា ៧មករា ក្នុងថ្ងៃ២៣តុលានោះ ស្រាប់តែគាត់បានភ្លាត់មាត់និ យាយពាក្យថាគោនយោយឈ្នះៗ
របស់រដ្ឋាភិបាលទើបកម្ពុជាអាចទទួលបានសុខសន្តិភាពពេញលេញទៅវិញ។មិនត្រឹមតែប៉ុណ្ណោះគាត់បានលើកឡើងអំពី
គោលនយោបាយឈ្នះៗរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានិងលើកឡើងថារដ្ឋាភិបាលគឺជាអ្នក
ដែលបានរំដោះរបបប្រល័យពូជសាសន៍ចេញពីរបបប៉ុលប៉ូតដែលខុសអំពីគោលការណ៍របស់គាត់ដែលបានសន្យាជាមួយ
និងប្រជាពលរដ្ឋយ៉ាងច្បាស់។
គ្រាន់តែការសន្យាពាក្យនិយាយមួយម៉ាត់របស់តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមិនទាន់បានប៉ុន្មាននាទីគាត់បែរ
ជារក្សាការសន្យារបស់គាត់មិនទាំងនិងបានផង តើគាត់មានអ្វីដែលអាចធ្វើឱ្យប្រជាពលរដ្ឋខ្មែររាប់លាន នាក់ជឿជាក់ទៅ
លើការដោះស្រាយរបស់គណបក្សប្រជាជននោះ។ទោះជាយ៉ាងណាក៏ដោយទ្វីត្បិតបើការសន្យាពាក្យសម្តីរបស់គាត់ប៉ុន្មា
នម៉ាត់ហើយរក្សាមិនបានយ៉ាងនេះក៏ពិតមែនក៏អ្នកស្រីនៅតែបន្តធ្វើការសន្យាជាមួយនិងប្រជាពលរដ្ឋទាំងនោះជាបន្តទៀត
ដើម្បីជំរុញឱ្យប្រទេសជាហត្ថលេខីព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលាឱ្យបាន« ខ្ញុំគឺជាតំណាងរាស្រ្តគណបក្សប្រ
ជាជនមណ្ឌលភ្នំពេញនិងជាសមាជិកគណៈកម្មការទី១នៃរដ្ឋសភា ខ្ញុំសូមធ្វើការន្យាជាមួយនិងបង្អូនប្រជាពលរដ្ឋទាំងអស់
ថា ខ្ញុំនិងខិតខំជំរុញឱ្យប្រទេសជាហត្ថលេខីទាំងអស់គោរ ពទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលាឆ្នាំ ១
៩៩១ ឱ្យបានទៅតាមលទ្ឋភាពដែលខ្ញុំមានដើម្បី ឱ្យពលរដ្ឋកម្ពុជាមាននៅសិទ្ឋិសេរីភាពចំណែកកម្ពុជាមាននៅលិទ្ឋិប្រជា
ធិតេយ្យពិតប្រាកដ។ »