ប្រធានសមាគមគ្រូបង្រៀនឯករាជ្យនៅកម្ពុជាលោករ៉ុងឈុនបានធ្វើការរិះគនដល់បណ្តាប្រទេសជាហត្ថលេខីនៃ កិច្ច
ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ ប្រធានសមាគមរូបនេះបានលើកឡើងថាលោក
ពិតជាមានការសោកស្តាយចំពោះបណ្តាប្រទេសជាម្ចាសហត្ថលេខីយ៉ាងខ្លាំងដូចជាប្រទេសយួននិងប្រទេសថៃឡង់ជាដើម បណ្តាប្រទេសទាំងនេះមិនដែលគោរពទៅតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស កាលពីថ្ងៃទី ២៣ ខែ តុលា
ឆ្នាំ១៩៩១ នោះទេ។
លោករ៉ុងឈុនបានបន្ថែមថាដូចជាប្រទេសសៀមប្រទេសយួនដែលជាម្ចាស់ហត្ថលេខីមិនដែលគោរពទៅតាមកិច្ចព្រម
ព្រៀងសន្តិភាពរបស់ខ្លួននោះទេ គឺតែងតែរំលោភទៅតាមបណ្តោយព្រំដែនជាបន្តបន្ទាប់នៅតាមព្រំដែនកម្ពុជាយួននិងនៅ
តាមបណ្តោយព្រំដែន កម្ពុជាសៀម ហើយពីមួយថ្ងៃទីមួយថ្ងៃគឺមានតែការឈ្លានពានពីសំណាក់បរទេសដែលជាម្ចាស់ហត្ថ
លេខីនោះចូលមកកម្ពុជាយើងមិនដែលចន្លោះ ។
លោករ៉ុងឈុនបានបញ្ជាក់ផងដែរជាមួយនិងរដ្ឋសភាជាតិដែលកាលពីការប្រារព្ឋសិទ្ឋិលំនៅដ្ឋានអន្តរជាតិលើកមុនដែ
លបានបណ្តោយឱ្យប្រជាពលរដ្ឋឈរចាំតំណាងរាស្រ្តអស់រយៈពេលរហូតដល់ទៅជាង ១ម៉ោងទោះជាយ៉ាងណាប្រធានស
មាគមគ្រូបង្រៀនរូបនេះ ក៏បានកោតសរសើរចំពោះការចេញមកទទួលញត្តិរបស់ប្រជាពលរដ្ឋ ទាំងទឹកមុខស្រស់ស្រាយប្រិ
មប្រិយ«ថ្ងៃនេះយើងពិតជាមានការត្រេកអរចំពោះតំណាងរាស្រ្តដែលបានចេញមកឈរចាំអបអរសាទរនិងចាំទទួលញត្តិរប
ស់ប្រជាពលរដ្ឋមុនពេលដែលប្រជាពលរដ្ឋមកដល់ យើងសូមអបអរសាទរជាមួយនិងតំណាងរាស្រ្តដែលមានចិត្ត» ។
ប្រធានសមាគមគ្រូបង្រៀនរូបនេះបានបញ្ជាក់ប្រាប់ដល់តំណាងរាស្រ្តទាំងអស់ថា បន្ទាប់ពីការដាក់ញត្តិនេះរួចហើយ
ប្រជាពលរដ្ឋយើងសូមសំណមពរដល់តំណាងរាស្រ្តទាំងអស់ដែលបានទទួលញត្តិនេះ មេត្តាជួយគោរពនិងធ្វើតាមការស្នើ
សុំរបស់ប្រជាពលរដ្ឋដូចដែលបានសរសេរជាលាយលក្ខណ៍អក្សរនៅក្នុងញត្តិនេះផងតំណាងរាស្រ្តគ្រប់រូបធ្វើយ៉ាងណាត្រូវ
តែជួយជំរុញឱ្យ បណ្តាប្រទេសដែលជាហត្ថលេខី ទាំងអស់គោរពទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពីថ្ងៃទី
២៣ ខែ តុលា ឆ្នាំ១៩៩១។ លោក រ៉ុង ឈុនបានបញ្ជាក់បន្ថែមថា« រាជរដ្ឋាភិបាលកម្ពុជាគួរ ណាតែលើកឡើងអំពីបញ្ហានៃ
ការរំលោភលើដែនអធិបតេយ្យខ្មែរ ពីសំណាក់ប្រទេសជិតខាងនិងជាប្រទេសដែល ជាម្ចាស់ហត្ថលេខីមានដូចជាប្រទេស
សៀមនិងប្រទេសយួនយកទៅឱ្យប្រទេសដែលជាហត្ថលេខីដោះស្រាយនៅ បញ្ហានៃការរំលោភមកលើដែនអធិបតេយ្យខ្មែរ
ជាបន្ទាន់»។