កម្មកររោងចក្រហ៊ុយចៀនប្រមាណជា ២០០នាក់នៅព្រឹកថ្ងៃសុក្រទី ២៤ ខែ តុលានេះបានប្រមូលផ្តុំគ្នានៅមុខក្រសួងការ
ងារសាជាថ្មីម្តងទៀតដើម្បីរងចាំស្តាប់នៅដំណោះស្រាយពីរដ្ឋមន្រ្តីក្រសួងការងារលោក អ៊ិតសំហេ ងដែលធ្លាប់បានសន្យា
ជាមួយនិងកម្មករកម្មការនីកាលពីថ្ងៃទី ១៤ ខែ តុលាកន្លងទៅនេះ បន្ទាប់ពីលោក អ៊ិតសំហេង បានចេញពីបំភ្លឺករណីមិន
ដោះស្រាយសម្រាប់កម្មករកម្មការនីរោងចក្រហ៊ុយចៀននៅវិមានរដ្ឋសភាជាតិ ហើយរដ្ឋមន្រ្តីរូបនេះ ក៏បានធ្វើការសន្យាជា
មួយនិងកម្មករទាំងនោះថា និងជួយរកដំណោះស្រាយសម្រាប់កម្មកររោងចក្រហ៊ុយចៀន។
មកទាលព្រឹកថ្ងៃទី ២៤ ខែ តុលា កម្មករកម្មការនីទាំងនេះបន្តជួបជុំគ្នានៅមុខក្រសួងការងារជាថ្មីដើម្បីរងចាំស្តាប់ការសន្យា
របស់រដ្ឋមន្រ្តីក្រសួងការងាររូបនេះ បន្ទាប់ពីមានការប្រមូលផ្តុំគ្នាតវ៉ានៅមុខក្រសួងការងាររយៈ ពេលប្រមាណជា២ម៉ោងរួច
មក គណៈកម្មការដោះស្រាយវិវាទកូដកម្មនិងបាតុកម្មលោក ប្រាក់សំអឿន បានកោះហៅតំណាងកម្មករនិងមន្រ្តីសម្ព័ន្ឋស
ហជីពជាតិ ដើម្បីចូលទៅធ្វើការប្រជុំពិភាក្សាររកដំណោះស្រាយ ក៏ប៉ុន្តែការចូលប្រជុំជជែករកដំណោះស្រាយរវាងតំណាង
កម្មករនិងតំណាងគណៈកម្មការដោះស្រាយវិវាទកូដកម្មនិងបាតុកម្មនោះមិនបានទទួលលទ្ឋផលសម្រាប់កម្មករទាំងនោះ
ទេ។
ក្រោយពេលដែលកិច្ចប្រជុំនោះបានជជែករកដំណោះស្រាយអស់រយៈពេលប្រមាណជាជិត ១ម៉ោងក្រោយមកអនុប្រធាន
សម្ព័នសហជីពជាតិលោក យិន សារឿន បានឱ្យដឹងថា ការចូលប្រជុំរបស់លោកជាមួយនិងលោកប្រាក់សំអឿនគណៈកម្ម
ការដោះស្រាយវិវាទកូដកម្មនិងបាតុកម្ម មិនទាន់ទទួលបានដំណោះស្រាយសម្រាប់កម្មកររោងចក្រហ៊ុយចៀនដែលធ្វើកូដ
កម្មអស់រយៈពេលប្រមាណជាជាង១ខែនោះទេ។ មន្រ្តីសម្ព័នសហជីពរូ បនេះបានប្រាប់បន្ថែមថា តំណាងក្រសួងការងារ
ផ្នែកខាងគណកម្មការដោះស្រាយវិវាទ គេបានប្រាប់គាត់ថា គេ ចង់ហៅនយោជកមកដែរនៅថ្ងៃនេះ ក៏ប៉ុន្តែខាងនយោជក
គេបានប្រាប់ថាគេរវល់ ហើយគេមិនអាចមកជួបប្រជុំជាមួយនិងបងប្អូនកម្មករនិងមន្រ្តីក្រសួងការងារបាននោះទេ ក៏ប៉ុន្តែ
ទោះជាយ៉ាងណាក៏ដោយក៏មន្រ្តីរូបនេះបានអះអាងថា វាពិតជាខុសអំពីកិច្ចព្រមព្រៀងរវាងមន្រ្តីក្រសួងការងារនិងតំណា
ងកម្មករកាលពីថ្ងៃទី១៦កន្លងទៅថ្មីៗនេះដែលបានព្រមព្រៀងគ្នាថា និងប្រជុំរកដំណោះស្រាយសម្រាប់កម្មករកម្មការនី
រោងចក្រ និងហៅថៅកែរោងចក្រនៅតៃវ៉ាន់មកដោះស្រាយបើកប្រាក់ខែជូនដល់កម្មករកាលពីថ្ងៃទី ២១ តុលា ប៉ុន្តែមក
ទាល ២៤ថ្ងៃនេះហើយនៅមិនទាន់ឃើញមានចម្លើយជូនដល់ពួកគាត់ទៀត។
លោកយិនសារឿនបានបញ្ជាក់ប្រាប់ផងដែរថា ចំពោះកម្មករទាំងអស់ក៏មិនទាន់ចូលធ្វើការដូចគ្នាដែរព្រោះ តែមិនទាន់
មានដំណោះស្រាយសម្រាប់ពួកគាត់ដែលបានធ្វើការតវ៉ារយៈពេលដ៏យូរនៅឡើយ លោកសារឿនបា នប្រាប់បន្ថែមថា
ថ្ងៃនេះនិងនៅរងចាំស្តាប់ការបកស្រាយពីថៅកែរោងចក្រម្តងទៀតថាតើមានដំណោះស្រាយបែបណាចំពោះកម្មករពួក
គាត់?មន្រ្តីរូបនេះបានបន្ថែមថា« ក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយវិវាទគេនិងរៀបចំ ចុះទៅដោះស្រាយនៅថ្ងៃទី ២
៧ ខាងមុខនេះ ហើយចំពោះការដោះស្រាយយ៉ាងណានោះគឺមិនទាន់បានដឹងនៅ ឡើយទេ »ទោះជាយ៉ាងណាមន្រ្តីរូប
នេះ បានលើកឡើងថា« គោលជំហររបស់បងប្អូនកម្មករដែលធ្វើកូដកម្មនិងបាតុ កម្មអស់រយៈពេលជាង ១ខែកន្លងមក
នេះ គឺមានតែពីរចំណុចតែប៉ុណ្ណោះដើម្បីឱ្យក្រុមហ៊ុនរោងចក្រព្រមទទួលយក ប៉ុន្តែខាងភាគីក្រុមហ៊ុននៅតែមិនព្រមដោះ
ស្រាយជូនដល់កម្មករ»។
គួរបញ្ជាក់ថា កន្លងមកការតវ៉ារបស់កម្មកររោងចក្រហ៊ុយចៀនទាំងនេះអស់រយៈពេលជាង ១ ខែកន្លងទៅហើយកម្មករ
ទាំងនេះធ្លាប់បានតវ៉ានៅមុខក្រុមហ៊ុនរោងចក្រនិងធ្លាប់ធ្វើការតវ៉ានៅមុខស្ថាប័នជាច្រើនដើម្បីឱ្យជួ យរកដំណោះស្រា
យសម្រាប់ពួកគាត់ ហើយចំពោះការដង្ហែញត្តិដាក់នៅក្រសួងការងារដើម្បីឱ្យក្រសួងការងារជួ យធ្វើអន្តរាគមន៍ទៅលើ
ថៅកែរោងចក្រនោះក៏អស់ជាច្រើនលើកផងដែរនៅតែមិនទាន់មានដំណោះស្រាយនឡើយ កម្មករទាំងនេះក៏ធ្លាប់បាន
ដង្ហែញត្តិដាក់ររដ្ឋសភាជាតិទៀតផង ដើម្បីឱ្យជួយអន្តរាគមន៍រដ្ឋសភាក៏បានកោះហៅរដ្ឋមន្រ្តីក្រសួងការងារបណ្តុះប
ណ្តាលវិជ្ជាជីវះចូលទៅបំភ្លឺ ក្រោយពេលការបំភ្លឺរួចមករដ្ឋមន្រ្តីរូបនេះក៏បានថ្លែងនៅមុខវិមានរដ្ឋសភាកាលពីព្រឹកថ្ងៃអង្គា
រ៍ទី១៤ ខែតុលានាវេលាម៉ោងប្រមាណជាង១០ បន្ទាប់ចេញពីកិច្ចឆ្លើយបំភ្លឺជាមួយនឹងគណៈកម្មការទី០៨នៃរដ្ឋសភារដ្ឋ
មន្ត្រីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិត សំហេង បានប្រាប់ជាសាធារណៈនៅចំពោះអ្នកតំណាងរាស្ត្រនិង
សហជីពកម្មកររាប់រយនាក់នោះថា លោកឯកភាពទៅនឹងអ្វីដែលលោកអេងឆៃអ៊ាងបានមានប្រសាសន៍ជម្រាបជូនដល់
បងប្អូនកម្មករ កម្មការិនីនៅទីនេះស្រាប់ដែលទាក់ទងទៅនឹងរោងចក្រហ៊ុយចៀនលោកលើកឡើងថាខ្លួនលោកមានកា
រព្រួយបារម្មណ៍ទៅនឹងបញ្ហារបស់កម្មករនៅរោងចក្រហ៊ុយចៀន ហើយលោកក៏សូមធានាថាអតីតភាពរបស់បងប្អូនកម្ម
ករកម្មការិនីរោងចក្រហ៊ុយចៀនមិនបាត់បង់ជាដាច់ខាត មិនមាននរណាអាចមក បន្លំបងប្អូនបានទេ «ខ្ញុំសូមចូលរួមស
ម្តែងនូវការព្រួយបារម្ភជាមួយនឹងប្អូន ចែករំលែកនូវការព្រួយបារម្ភនេះ ប៉ុន្តែអ្វីដែលខ្ញុំធានាជាមួយបងប្អូននោះអតីតភាព
របស់បងប្អូនកម្មករកម្មការិនី រោងចក្រហ៊ុយចៀនមិនបាត់ជាដាច់ខាតគ្មានអ្នកណាអាចបន្លំបងប្អូនបានទេ»លោកបាន
បន្ថែមទៀតថាទោះបីជារោងចក្រ ហ៊ុយចៀន ប្តូរឈ្មោះទៅជារោងចក្រ ចៀន ឡឺថ្មីយ៉ាងណាក៏ដោយ ត្រូវតែគោរពច្បាប់
និងធ្វើទៅតាមច្បាប់មួយរយភាគរយហើយនឹងឱ្យថៅកែរោងចក្រមួយនេះធ្វើកិច្ចសន្យាជាផ្លូវការមួយក្រសួងនឹងទទួលខុ
សត្រូវចំពោះកិច្ចសន្យាខាងលើនេះជំនួសឱ្យកម្មករកម្មការិនីដែលបានតវ៉ា។
ទន្ទឹមនឹងនោះលោកអ៊ិតសំហេងធ្លាប់បានអះអាងទៀតថា«ចំណែកឯកម្មករដែលត្រូវបានថៅកែរោងចក្របញ្ឈប់ពីការងា
រកន្លងមកនេះក្រសួងនឹងខិតខំជួយរកដំណោះស្រាយពីបញ្ហានេះជូនកម្មករឱ្យបានចូលបម្រើការងារធម្មតាវិញនៅពេល
ខាងមុខនេះស្របទៅតាមច្បាប់ស្តីពីការងារ»។
ការអះអាងពីសំណាក់រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈលោកអ៊ិតសំហេងហាក់ដូចជាអូសបន្លាយពេលវេលា
ក្នុងការតំឡើងប្រាក់ឈ្នួលអប្បបរិមារបស់កម្មករឱ្យកន្លងកាន់តែយូរទៅៗដោយមិនទាន់មានភាពច្បាស់លាស់នៅឡើយ
ទោះយ៉ាងណាយើងចាំមើលថាតើក្រសួងអាចធ្វើការងារនេះទៅបានដែរឬទេសម្រាប់ការដំឡើ់ងប្រាក់ខែឈ្នួលដល់កម្មក
រដែលបានចំណាយពេលវេលាដោយហ៊ានលះបង់ជីវិតរបស់ខ្លួនដើម្បីប្រាក់ខែសមរម្យនោះបានដល់ត្រឹមណានិងឆ្នាំណា
អាចសម្រេចបាន ដោយសមរម្យជាវិជ្ជមាន។