ព្រះគ្រូចៅអធិការវត្តមួយព្រះអង្គព្រះនាម ខឹមសំអឿន គង់នៅវត្តភ្នំខ្ពស់ភូមិ តាង៉ែត ឃុំតាមគ្រាម ស្រុកបា ណន់ខេត្តបាត់
ដំបង ត្រូវបានមន្រ្តីសង្ឃគោរពបក្សប្រជាជន និងជាលេខារបស់មេគុណខេត្តបាត់ដំបង ព្រះនាម ធួងមុនី បានដកហូតតំ
ណែងចេញពីតំណែងព្រះគ្រូចៅអធិការវត្តភ្នំខ្ពស់ ហើយបានដាក់តែងតាំងព្រះសង្ឃមួយ ព្រះអង្គទៀតដែលជាអ្នកដើរតា
មមេគ៌ារបស់គណបក្សប្រជាជនធ្វើជាចៅអធិការថ្មីជំនួសឱ្យព្រះគ្រូចៅអធិការ ខឹម សំអឿន ដែលព្រះអង្គគឺជាប្រធានសា
ខាបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមប្រចាំខេត្តបាត់ដំបង។
ការដកហូតតំណែងនិងបណ្តេញព្រះអង្គចេញពីតំណែងព្រះគ្រូចៅអធិការវត្តនោះ ដោយសារតែព្រះអង្គគឺ ជាព្រះសង្ឃ
មួយអង្គយ៉ាងសកម្មក្នុងការចូលរួមបម្រើកិច្ចការសង្គម ក៏ប៉ុន្តែការចូលរូមបម្រើសង្គមនេះ គឺត្រូវបាន មន្រ្តីសង្ឃដើរតាម
មេគ៌ាគណបក្សប្រជាជនកម្ពុជា គឺព្រះអង្គលេខាមេគុណខេត្តបាត់ដំបងព្រះនាម ធួង មុនី និងមន្រ្តីសង្ឃស្រុកបាណន់ ចោទប្រកាន់ព្រះអង្គថា ជាលោកសង្ឃបម្រើនយោបាយបម្រើបក្សទៅវិញ។
ព្រះគ្រូ ខឹម សំអឿន ត្រូវបានមន្រ្តីសង្ឃនិងអាជ្ញាធរខេត្តបាត់ដំបងបានគម្រាមព្រះអង្គជាច្រើនលើកច្រើនសារទៅហើយ
ដើម្បីឱ្យព្រះអង្គចាក់ចេញពីសមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមនិងមិនអនុញា តឱ្យព្រះអង្គចូលរួម
នៅក្នុងកិច្ចការសង្គមនោះទេ មិនត្រឹមតែប៉ុណ្ណោះកន្លងមក អជ្ញាធរទាំងនោះធ្លាប់បានគម្រាម ពីការរស់នៅរបស់ព្រះអង្គ
ទៀតផង ដោយបានសហការគ្នាជាមួយនិងលេខាមេគុណខេត្តបាត់ដំបង ព្រះនាម ធួង មុនី ក្នុងការគៀបសង្កត់ព្រះអង្គ
មិនឱ្យប្រឡូកនៅក្នុងកិច្ចការបម្រើប្រទេសជាតិនិងសាសនានិងការតស៊ូមតិជូនដ ល់ប្រជាពលរដ្ឋរងទុក។ ដោយព្រះតេ
ជព្រះគុណ ធួងមុនី ជាព្រះសង្ឃគោរពតាមមាគ៌ារបស់គណបក្សប្រជាជន កម្ពុជានិងជាលេខារបស់មេគុណខេត្តបាត់ដំ
បងនោះ ធ្លាប់បានអះអាង រយៈកាលកន្លងមកថា ព្រះអង្គត្រូវបានតែ ងតាំងដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន
សែនឱ្យចាត់ការ និងមើលការខុសត្រូវចំពោះព្រះសង្ឃនៅខេត្ត បាត់ដំបង
ក៏ប៉ុន្តែរយៈកាលកន្លងមកបើទោះបីជាមានការគម្រាមព្រះអង្គយ៉ាងនេះក៏ដោយ ក៏ព្រះអង្គនៅតែបន្តស្ម័គ្រចិត្របម្រើកិច្ច
ការសង្គមជាមួយនិងបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមជានិច្ចព្រះអង្គមិនដែលបានខ្លាចការគម្រាមរបស់ម
ន្រ្តីសង្ឃនិងអាជ្ញាធរទាំងនោះឡើយ នៅព្រឹកថ្ងៃទី ១៩ ខែ តុលានេះ ព្រះតេជព្រះគុណ ខឹម សំ អឿន បានផ្តល់ដំណឹង
មកវិទ្យុសម្លេងព្រះសង្ឃឯករាជ្យតាមទូរស័ព្ទថា«ព្រះអង្គត្រូវបានក្រុមប្រឹក្សារបស់គណបក្ស ប្រជាជនកម្ពុជាប្រចាំស្រុក
បាណន់និងខេត្តបានកុហក់ព្រះអង្គថា ចង់អញ្ជើញទៅចែកថ្នាំពេទ្យដល់ពលរដ្ឋក្រីក្រ ក្នុងតំបន់នោះ ចំណែកព្រះអង្គក៏
នឹកស្មានថា គេចែកថ្នាំមែនក៏បានអនុញ្ញាតឱ្យអ្នកទាំងនោះបានជួបជុំគ្នា ក៏ប៉ុន្តែ ផ្ទុយទៅវិញលេខាមេគុណ ខេត្តបាត់ដំ
បង ព្រះនាម ធួងមុនី និងក្រុមប្រឹក្សាគណបក្សប្រជាជនប្រចាំស្រុកបាណន់ និងខេត្តបាត់ដំបងកុហក់ព្រះអង្គទៅវិញ
ក្រោយពេលដែលគេជួបជុំគ្នានៅក្នុងវត្តរួចហើយ អ្នកទាំងនោះក៏បានប្រ កាសថា ដកហូតតំណែងព្រះអង្គចេញពីព្រះ
គ្រូចៅអធិការវត្ត និងដាក់តែងតាំងព្រះសង្ឃមួយព្រះអង្គទៀតដែល ជាអ្នកដើរតាមមាគ៌ារបស់គណបក្សប្រជាជនកម្ពុ
ជារស់នៅក្នុងវត្តមួយនៃស្រុកបាណន់ខេត្តបាត់ដំបងឱ្យធ្វើជាចៅអធិការជំនួសព្រះគ្រូ ខឹម សំអឿន ដែលជាចៅអធិកា
រវត្តភ្នំខ្ពស់និងជាប្រធានសាខាបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមប្រចាំខេត្តបាត់ដំបង»។
ទោះជាយ៉ាងណាមកទាល់ពេលនេះ ម៉ោងប្រមាណជា ១:៣០ នាទីនេះ ព្រះអង្គបានផ្តល់ដំណឹងមកថា ព្រះអង្គកំពុង
តែស្ថិតនៅក្នុងការបណ្តេញចេញពីវត្ត អ្នកដែលបានប្រកាសដកព្រះអង្គចេញនិងមានបំណងបណ្តេ ញព្រះអង្គចេញពី
វត្តនោះ គឺព្រះនាម ធួងមុនី ជាលេខាមេគុណខេត្តបាត់ដំបង និងមានត្រាចេញពីអនុគុណស្រុក បាណន់រួមជាមួយនិង
អាជ្ញាធរក្រុមប្រឹក្សារបស់គណបក្សប្រជាជនកម្ពុជាប្រចាំស្រុកបាណន់និងខេត្ត។
ចំពោះពុទ្ឋបរិស័ទចំណុះជើងវត្តវិញ ក៏កំពុងតែមិនសប្បាយចិត្តជាមួយនិងទង្វើរបស់ លេខាមេគុណធួងមុនី ដែលជា
លេខាងមេគុណខេត្តបាត់ដំបង និងមន្រ្តីសង្ឃខេត្តបាត់ដំបង រួមជាមួយនិងអាជ្ញាធរទាំងអស់ដែលបណ្តេញព្រះអង្គ
ចេញពីចៅអធិការទាំងដែរព្រះអង្គមិនបានខុសអ្វីសោះ។ ចំពោះព្រះតេជព្រះគុណ លេខាមេគុណ គឺព្រះអង្គ ធួងមុ
នី និងមន្រ្តីសង្ឃប្រចាំស្រុកបាណន់ និងខេត្តបាត់ដំបង និងមានបំណង កុហកព្រះគ្រូចៅអធិការវត្ត បែបនេះនោះគឺ
ព្រះអង្គត្រូវបាន ត្រូវអាបត្តិ ទុក្កុដ រួចបាត់ទៅហើយ តែព្រះអង្គនៅតែអួតថាព្រះអង្គគឺជាព្រះសង្ឃដែលត្រឹមត្រូវតា
មវិន័យព្រះពុទ្ឋសាសនាទៅវិញ នេះគឺជារឿងមួយដែលព្រះសង្ឃខ្លួនឯងគួរគិតពិចារណា។
_________________________________________________________________________________
ការគម្រាមកំហែងមកលើប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរពីសំណាក់ក្រុមអាជ្ញាធរលោកហ៊ុន សែន នៅតែបន្តកើតមាន
ខណៈ មានការចូលរួមតស៊ូមតិអហិង្សាក្នុងកិច្ចការសង្គម
វិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យពុំទាន់រុះរើទាំងស្រុងពីក្រុមហ៊ុនល្បែងនៅឡើយ
ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមព្រះតេជព្រះគុណប៊ុតប៊ុនតិញ ត្រូវបាន អាជ្ញាធរស្រុកវ៉ារិន្ទ ខេត្តសៀមរាបតាមប្រម៉ាញ់
រដ្ឋមន្ត្រីក្រសួងធម្មការថាពុទ្ធសាសនបណ្ឌិត្យគឺជាទីកន្លែងតម្កល់សៀវភៅរបស់រដ្ឋ មិនមែនជារបស់ ព្រះពុទ្ធសាសនាទេ
ក្រសួងធម្មការនិងសាសនានឹងដឹកនាំមន្ត្រីរបស់ខ្លួនចូលទៅឆ្លើយបំភ្លឺនៅក្នុងសភាទៅតាមការកោះហៅរបស់គណកម្មការទី៧
នៅរសៀលនេះ
ធម្មយាត្រារបស់បណ្តាញព្រះសង្ឃឯករាជ្យនិងអង្គការធម្មទានសង្គមរួមជាមួយពលរដ្ឋជាច្រើនដង្ហែញត្តិឆ្ពោះទៅកាន់
ព្រះបរមរាជវាំងនិងរដ្ឋសភាជាតិ
បណ្តាញព្រះសង្ឃឯករាជ្យ និងអង្គការធម្មទានសង្គម រួមទាំងប្រជាពុទ្ធបរិស័ទដង្ហែរញត្តិទូលថ្វាយព្រះមហាក្សត្រករណី ពុទ្ធសាសនបណ្ឌិត្យ
ធម្មយាត្រា ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លើរឿងការជួល និងលក់ដី ទៅឱ្យក្រុមហ៊ុន បនល្បែងស៊ីសង ណាហ្គាវើល